adverise with khmeread Thief

អាវុធហត្ថឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ លួច​​ម៉ូតូ​

      ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ ខណៈ​ពួកគេ​កំពុងធ្វើ​សកម្មភាព​លួចម៉ូតូ​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​១៩​​ធ្នួ ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​TeLa តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​ម៉ុងរិទ្ធី ​ភូមិ​ទំនប់ ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​
     មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ទី​១-​ឈ្មោះ សឿន គឹម​សាន ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ មុខរបរ​និង​ស្នាក់់នៅ​មិន​ពិតប្រាកដ​និង​ទី​២-​ឈ្មោះ មឿន សាវឿន ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ​មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ​។ ចំណែក​ដើមបណ្តឹង​ឈ្មោះ ជិន ស​ត្យា ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​និស្សិត ស្នាក់នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឫស្សីកែវ​។​
​    ជនរងគ្រោះជាដើមបណ្តឹង​បានឲ្យដឹង​ថា​ ដំបូងគាត់​បាន​ឃើញ​ជនសង្ស័យ​ខាងលើ​ផ្លោះ​របង​ចូល​ធ្វើ​សកម្មភាព​កាច់​សោ​ក​ម៉ូតូ​នៅ​កន្លែង​ដែល​បុគ្គលិក​ក្រុមហ៊ុន​TeLa​ទុក​មាន​ចំនួន​៤​គ្រឿង​។បន្ទាប់មក​ពួកវា​បាន​ប្រើ​ឧបករណ៍កែច្នៃដោយមាន​សោ​ខ្សៀ​និង​ដែក​ចុង​ស្រួច​សម្រាប់​កាច់​សោ​ក​ម៉ូតូ​និង​ដែក​ច្នៃសម្រាប់ឆ្កិះ​កែប​ម៉ូតូ​១​ទៀត។ពេល​កំពុងធ្វើ​សកម្មភាព​លួចម៉ូតូ​ គាត់​ក៏រាយការណ៍​មក​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ឲ្យជួយ​អន្តរាគមន៍​។
     បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ជនរងគ្រោះ​មន្ត្រីអាវុធហត្ថបាន​បញ្ជា​
កម្លាំងឲ្យចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​តែ​ម្តង​៕

adverise with khmeread

មតិយោបល់