113888420 highres

រឿង​ប្រាំ​យ៉ាងនេះ​ដាច់ខាត​មិនត្រូវ​ផុស​លើ Facebook ទេ​

    ​Facebook បាន​ក្លាយជា​បណ្តាញ​សង្គម​ដ៏​អស្ចារ្យ​និង​ទាក់ទាញ​រហូតដល់​ថ្នាក់​យើង​គ្រប់គ្នា​ចែកចាយ (Share) អំពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​នៅលើ Wall ដែល​ធម្មតា​យើង​មិនដែល​ទាំង​ហ៊ាន​និយាយប្រាប់​នរណាម្នាក់​ផង​នោះ​។​

​    ​បញ្ហា​នៃ​ការ​បង្ហោះ​រូបភាព​នានា​ទាក់ទង​នឹង​សិទ្ធិ​ផ្ទាល់ខ្លួន​របស់​យើង​គឺថា​យើង​នឹងមិន​ដឹងថា​នរណា​ដែល​នឹង​ចូល​មើល​ព័ត៌មាន​លម្អិត​លើ Facebook របស់​យើង​ទេ​។​

​    ​គណនី​របស់​មិត្តភក្ដិ​របស់​យើង​អាច​នឹងត្រូវ​បាន​គេ Hack នៅពេល​ពួកគេ​ដំឡើង​កម្មវិធី​បោក​បញ្ឆោត ឬក៏​នរណាម្នាក់​បាន​ប្រើ​នូវ​គណនី​របស់​អ្នក ដោយសារ​អ្នក​ភ្លេច Log Out ។​

​    ​ហើយ​នេះ​ជា​អ្វីដែល​អ្នក​មិនគួរ​ផុស​នៅលើ Facebook ឬក៏​បណ្ដាញ​សង្គម​ផ្សេង ដើម្បី​សុវត្ថិភាព​។​

​    ​១. ថ្ងៃខែ​ឆ្នាំ​កំណើត​ពិត​របស់​អ្នក ឬក៏​គ្រួសារ​របស់​អ្នក​
​    ​កុំ​ចង់បាន​ការជូន​ពរ​ដ៏​កក់ក្ដៅ​នៅលើ Wall Facebook របស់​អ្នក​។ មាន​ដឹង​ទេ​ថា​ការបង្ហាញ​ថ្ងៃខែ​ឆ្នាំ​កំណើត​ពិត​នៅលើ Facebook ប្រៀប​ដូច​បើកដៃ​ឱ្យ​ចោរ​អ៊ីចឹង​។ ថ្ងៃខែ​ឆ្នាំ​កំណើត​អ្នក​អាចឱ្យ​ចោរ​ដឹង​ផ្នែក​នៃ​លេខ​សំងាត់​ពី ៣ ទៅ ៤ ខ្ទង់​ឯណោះ​។​

​    ​២. ការបង្ហាញ​ទំនាក់ទំនង​របស់​អ្នក​នៅលើ Status 
​    ​មិន​ថា​អ្នកមាន​ទំនាក់ទំនង​ស្នេហា​ឬ​មិនមាន​ជាមួយ​អ្នកណា​នោះឡើយ យក​ល្អ​សូមកុំ​បង្ហាញ​វា​នៅលើ Facebook ។ ពួក Stalker (​អ្នកឃ្លាំមើល​និង​ចាំ​គំរាមកំហែង​) នឹង​ពេញចិត្ត​ខ្លាំង នៅពេល​អ្នក​នៅ​លីវ​។ ជនខិលខូច​អាចមាន​គម្រោង​ចាប់ពង្រត់ ឬ​ធ្វើ​អ្វីមួយ​មិនល្អ​នៅពេល​ដឹងថា​លោក​អ្នកជា​មនុស្ស​នៅ​លីវ និង​អាច​នៅផ្ទះ​តែឯង ងាយស្រួល​ពួកវា​ចាត់ការ​រឿង​ផ្សេងៗ ដូចជា ប្លន់ ចាប់រំលោភ ឬ​ធ្វើ​អ្វី​ផ្សេងទៀត​។ 

​    ​៣. ការ​ផុស​ទីតាំង​របស់​អ្នក​កំពុង​នៅ (Current Location)
​    ​មាន​មនុស្ស​ច្រើនណាស់​ដែល​ប្រើ​នូវ​មុខងារ​បង្ហាញ​ពី Location នៅលើ Facebook ដើម្បីឱ្យ​មិត្ត​ភ័ក្តិ​របស់​ពួកគេ​ដឹងថា​នៅ​ណា​។ តែ​បញ្ហា​នោះ​គឺថា​អ្នក​ទើបតែ​បាន​ប្រាប់​អ្នក​ទាំងអស់គ្នា ថា​បាន​អ្នកដើរ​លេង​និង​មិន​នៅផ្ទះ​ទេ​។ ប្រសិនបើ​អ្នក​ថែម Comment នៅលើ​ទីតាំង​ដែល​អ្នក​ឈរ​នោះ ថា​ដំណើរ​កម្សាន្ត​របស់​មាន​រយៈពេល​ប៉ុន្មាន នោះ​ប្រៀបដូចជា​ឱ្យដៃ​ចោរ​អ៊ីចឹង​។ ចោរ​នឹង​ដឹងថា​អ្នក​នៅទីណា​និង​នៅ​ទីនោះ​រយៈពេល​ប៉ុន្មាន បន្ទាប់មក​ពួកវា​នឹង​ទៅ​ប្លន់​អ្នក​ជាមិនខាន​។ យល់​ល្អ​អ្នក​មិនគួរ​ផុស​ទីតាំង​របស់​អ្នក​នោះទេ​។​

​    ​៤. ការ​ផុស​ថា​អ្នក​នៅផ្ទះ​ម្នាក់ឯង​
​    ​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ឪពុកម្ដាយ​គ្រប់រូប ត្រូវ​ប្រាកដថា​កូនៗ​របស់​ពួកគេ​នឹងមិន​ផុស​ពាក្យ​ថា​ពួកគេ​នៅផ្ទះ​ម្នាក់ឯង​នៅលើ Facebook ។ ថ្វីបើ​ពួកគេ​ផុស​សម្រាប់​ឱ្យ​មិត្ត​ភ័ក្ដិ​របស់​ពួក​ឃើញ តើ​យើង​ដឹងថា​អ្នកណាខ្លះ​បានឃើញ Status មួយ​នេះ​? យើង​អាច​ដឹង​ទេ​ថា​គណនី​មិត្តភក្តិ​របស់​អ្នក​ត្រូវបាន​គេ Hack ឬក៏​នរណាម្នាក់​អាច​មើលឃើញ Status មួយ​នេះ ហើយ​អ្នក​ក៏​មិន​ចង់ឱ្យ​ជន​ចម្លែក​ឃើញ Status របស់​អ្នក​ដែរ​។ វិធី​ដែល​ល្អ​នោះ​គឺថា​កុំ​ផុស Status បែបនេះ​តែម្ដង​។​

​    ​៥. រូបភាព​នៃ​កូន​របស់​អ្នក​ដែលមាន Tag ឈ្មោះ​របស់​ពួកគេ​
​    ​យើង​ស្រឡាញ់​កូន​របស់​យើង​។ យើង​នឹងធ្វើ​អ្វី​ដើម្បីឱ្យ​ពួកគេ​មាន​សុវត្ថិភាព ប៉ុន្ដែ​មនុស្ស​ជាច្រើន​បាន​ផុស​រូបភាព​រាប់ពាន់​ដែលមាន Tag ឈ្មោះ​និង​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​កូន​ពួកគេ ដោយ​គ្មាន​ការពិចារណា​ទាល់តែសោះ​។​

​    ​ការ​ផុស​បែបនេះ នៅពេល​កូន​របស់​អ្នក​ឈឺ​ហើយ​ចូល​ពេទ្យ ជន​មិន​ស្គាល់មុខ​បានដឹង​ឈ្មោះ​និង​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​កូន​អ្នក​បាត់ទៅហើយ​។ ពេលនោះ​ពួកគេ​នឹង​ទៅ​ពេទ្យរ​កកូន​អ្នក ដោយ​បង្ហាញ​ដូចជា​ពួកគេ​ស្គាល់​កូន​របស់​អ្នក​ច្បាស់​អ៊ីចឹង​។ 

​    ​យក​ល្អ​ដើម្បី​ការពារ​កុំឱ្យ​មានរឿង​ផ្សេងៗ​កើតឡើង​ចំពោះ​កូន​អ្នក​ដោយសារ​ជន​មិន​ស្គាល់មុខ អ្នក​គួរតែ​កុំ​ផុស​រូបភាព​ដែលមាន​ជាប់​ឈ្មោះ​និង​ថ្ងៃខែ​ឆ្នាំ​កំណើត​កូន​របស់​អ្នក​។ ហើយ​ប្រសិនជា​អ្នក​បាន​ផុស​រួចទៅហើយ អ្នក​គួរតែ​ចូល​លុបឈ្មោះ​និង​ថ្ងៃខែ​ឆ្នាំ​កំណើត​កូន​របស់​អ្នក​ចេញពី Tag នៅលើ​រូបភាព​នោះ​ទៅ​៕

ប្រភព៖ netsecurity

អ្នកនឹងចូលចិត្ត

មតិយោបល់