adverise with khmeread 1

​ប្រិយមិត្ត​បាល់ទាត់​ម្នាក់​ហក់​វ៉ៃ​អាជ្ញាកណ្តាល​យ៉ាង​ព្រៃផ្សៃ​នៅក្នុង​ការប្រកួត​រវាង Trabzonspor និង Fenerbahce

​    ​ការប្រកួត​រវាង Trabzonspor និង Fenerbahce នៅក្នុង​ក្របខ័ណ្ឌ Super Ligue របស់​ប្រទេស​តួ​ក​គី ត្រូវបាន​ផ្អាក​ជាមួយ​ការប្រកួត​សល់​មួយ​នាទី​មុននឹង​ឈានដល់​ម៉ោង​បន្ថែ​មតង់​ទី​ពីរ បន្ទាប់ពី​ប្រិយមិត្ត​ម្នាក់​បាន​វាយប្រហារ​ជំនួយការ​អាជ្ញាកណ្តាល​។​

​    ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ចាញ់ ៤-០ អ្នកគាំទ្រ Trabzonspor ម្នាក់​បាន​ហក់ចុះ​ពី​កន្លែង​ទស្សនា​និង​បាន​វាយ​អាជ្ញាកណ្តាល​លោក Volkan Bayarslan ចំ​កញ្ចឹងក នេះ​បើតាម​ការបកស្រាយ​រប​ស់​ក្រុម Fenerbahce តាមរយៈ​វេ​ប​សាយ​របស់​ពួកគេ​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី ការប្រកួត​នេះ​ត្រូវបាន​ផ្អាក​មិន​គិត​លទ្ធផល​ចុងក្រោយ​ដោយ​លោក​អាជ្ញាកណ្តាល Bulent Yildirim ប៉ុន្តែ​សហព័ន្ធ​បាល់ទាត់​តួ​ក​គី​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការ​ថា ពួកគេ​នឹង​សម្រេច​ចំពោះ​លទ្ធផល​នេះ​នាពេលខាងមុខ​៕

 

adverise with khmeread
ប្រភព៖ ESPN

មតិយោបល់