adverise with khmeread Unnamed

ឃាត់​បុរស​ម្នាក់​ធ្វើ សកម្មភាព​ចូល​ប៉ុនប៉ង​ចាប់រំលោភ​ក្មេងស្រី​អាយុ​១២​ឆ្នាំ

     ភ្នំពេញ ៖ មាន​ហេតុការណ៍​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៥ មេសា ២០១៦ ស្ថិតនៅ​ចំណុច​បន្ទប់​ផ្ទះជួល​លេខ​៣ ក្នុងភូមិ​ព្រៃទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់​ប៉ង​ចាប់រំលោភ​ក្មេងស្រី​អាយុ​១២​ឆ្នាំ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ។ 

     ប៉ូលិស​និយាយថា ជនសង្ស័យ​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់​ស្រវឹងស្រា​ជោក​ខ្លួន ទៅធ្វើ​សកម្មភាព​ចូល​ប៉ុនប៉ង​ចាប់រំលោភ​ក្មេងស្រី​អាយុ​១២​ឆ្នាំ ម្នាក់​ក្នុង​បន្ទប់ ខណៈ​គេង​ជាមួយ​ម្ដាយ និង​បងប្អូន​របស់​នាង។ ប៉ុន្តែ​ត្រូវ​នាង​ដឹងខ្លួន​ទាន់​ក៏​ស្រែក​បង្ក​ឱ្យ​ភ្ញាក់ផ្អើល ហើយ​ត្រូវ​ឪពុកម្ដាយ​ប្ដឹង​ឱ្យ​ប៉ូលិស​ប៉ុស្ដិ៍​ចោមចៅ​ធ្វើការ ឃាត់ខ្លួន​តែម្តង។​

      ប៉ូលិស​បន្តថា ជនសង្ស័យ​ខាងលើ​ឈ្មោះ​យ៉ាន សុគន្ធ អាយុ​៣៦​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប មាន​ស្រុកកំណើត​នៅ​ភូមិ​ស្នេហ៍​រាន ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង។ ចំណែក​ក្មេងស្រី​រងគ្រោះ​អាយុ​១២​ឆ្នាំ ស្នាក់នៅ​បន្ទប់​ផ្ទះជួល។​

      ប៉ូលិស​បន្តទៀតថា នៅ​មុនពេល​កើតហេតុ កូនស្រី​រងគ្រោះ​បាន​ដេក​នៅក្នុង​បន្ទប់​ផ្ទះ​ជួល​​​ខាងលើ ជាមួយ​គាត់ និង​កូនៗ​២​នាក់​ទៀត ចំណែកឯ​ប្ដី​គាត់​បាន​ទៅ​យាម​។ ខណៈនោះ​គាត់​មិនបាន​បិទទ្វារ​បន្ទប់​នោះឡើយ ហើយ​នៅពេលដែល​គាត់​កំពុង​ដេកលក់ ដោយ​មិនដឹង​​ខ្លួន​នោះ ស្រាប់តែ​ជនសង្ស័យ​ដែល​ផឹកស្រា​ស្រវឹង​ជោក ហើយ​បាន​ឡើងទៅ​ដេក ជា​មួយ​កូន​គាត់។ បន្ទាប់មក​បាន​ស្រាតខោ​របស់​នាង រួច​បាន​ស្ទាប​បបោសអង្អែល​ខ្លួនប្រាណ​ប៉ុនប៉ង​ចាប់រំលោភ ប៉ុន្តែ​ត្រូវ​នាង​ដឹងខ្លួន​ទាន់ ខំ​រើបំរះ​រួច និង​ស្រែក​ឆោឡោ​ រួច​ក៏ប្តឹង​ប៉ូលិស​ចាប់ខ្លួន​តែម្តង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់