adverise with khmeread 1

Rui En ខកចិត្ត​ជា​លើក​ទី​ពីរ​បន្ទាប់ពី​នាង Jeanette Aw ឈ្នះ​ពានរង្វាន់​តារា​សម្ដែង​ល្អ​ដាច់​លើក​ទី​៦

    ​វា​ជាការ​រង់ចាំ​មួយ​ដ៏​យូរ​ឥតប្រយោជន៍​សម្រាប់ Rui En ប៉ុន្ដែ​ការរង់ចាំ​នេះ​មានតម្លៃ​ណាស់​សម្រាប់​តារា​សម្ដែង Jeannette Aw​។​

​    ​បន្ទាប់ពី​ការតែងតាំង​លើ​ទី ៧ តារា​ស្រី​វ័យ​៣៦​ឆ្នាំ​រូបនេះ​ទីបំផុត​បានឈ្នះ​ជា​តារា​សម្ដែង​ល្អ​ដាច់​គេ​លើក​ទី ៦​របស់ខ្លួន​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ Star Awards ក្នុងនាម​ជា​តួ Zhao Fei Er ក្នុង​រឿង The Dream Makers 2 កាលពី​យប់មិញ​។​

​    ​ហើយ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​លោក Qi Yuwu អាយុ​៣៩​ឆ្នាំ​ក៏​ទទួលបាន​ជ័យលាភី​ជាមួយនឹង​នាង Jeanette លើក​ទី​៣​របស់ខ្លួន​ដែរ​។​

​    ​អ្នកឈ្នះ​បន្តបន្ទាប់​ទៀត​មាន​លោក Zhang Zhenhuan វ័យ ៣២​ឆ្នាំ និង​នាង Julie Tan វ័យ ២៣ ឆ្នាំ ប៉ុន្ដែ​មិនមាន​នាង Rui En នោះទេ​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់