adverise with khmeread B06296aa e22c 4c2e b7dd f3ba16b40687

បញ្ជូន​មនុស្ស​១០​នាក់​ ដកហូត​ថ្នាំញៀន​៥​កញ្ចប់ និង​ម៉ូតូ​៤​គ្រឿង​ទៅ​តុលាការ​

    ភ្នំពេញ ៖ បន្ទាប់ពី​ឃាត់ខ្លួន មនុស្ស​១០​នាក់​ហើយ​ឆែក​រកឃើញ​ថ្នាំញៀន​៥​កញ្ចប់ ព្រមទាំង​ដកហូត​មធ្យោបាយ​ធ្វើដំណើរ​មាន​ម៉ូតូ​ចំនួន​៤​គ្រឿង​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​បង្ហាញមុខ​នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ ២០១៦​នេះ​រួច​បញ្ជូនទៅ​តុលាការ។ 

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំង​១០​នាក់ ត្រូវបាន​បង្ក្រាប និង​ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ ជាតិ​លេខ​៦A ស្ថិតក្នុង​ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

    ប៉ូលិស​បន្តថា ពួកគេ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន ខណៈដែល​កម្លាំង​ប៉ូលិស​មូលដ្ឋាន​ប៉ុស្ដិ៍​ជ្រោយចង្វារ និង​កម្លាំង​ខណ្ឌ បន្ត​យាមល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ប្រទះឃើញ កំពុងបើក​ជិះ​ម៉ូតូ​៤​គ្រឿង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ដោយ​កម្លាំង​សមត្ថកិច្ច​មានការ​សង្ស័យ​បានធ្វើ​ការឃាត់ និង​ឆែកឆេរ​រកឃើញ​ថ្នាំញៀន ជា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៥​កញ្ចប់ ដែល​បក្ខពួក​ទាំងនោះ​បាន​រក្សាទុក ជាប់​និង​ខ្លួន​ដើម្បី​ធ្វើ​សកម្មភាព​ប្រើប្រាស់​រួមគ្នា ទើប​កម្លាំង ស​ម្រេច​ធ្វើការ​ឃាត់ខ្លួន​តែម្ដង ព្រមទាំង​ដកហូត​នូវ​មធ្យោបាយ​ធ្វើដំណើរ​របស់​ក្រុម​ជនសង្ស័យ​មាន​ម៉ូតូ​ចំនួន​៤​គ្រឿង​ផងដែរ​។​

    ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី ប្រើប្រាស់​គ្រឿងញៀន​ទាំង​១០​នាក់ មក​ឃុំខ្លួន​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ រយៈពេល​២​ថ្ងៃ​មកហើយ​នោះ​នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦​នេះ​ក្រុម​ជនសង្ស័យ​ទាំង​១០​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ បញ្ជូន​ខ្លួន​ទៅកាន់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ផ្លូវច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់