adverise with khmeread Unnamed

ចោរឆក់​ខ្សែ ក បា​នស​ម្រេច​ប៉ូលិស​តាម​វ៉ៃខ្នោះ​

     កណ្ដាល ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយពី​បានធ្វើ​សកម្ម​ភាព​​ឆក់​ខ្សែ ក គេ​រួច​គេចខ្លួន​មក​ផ្ទះ​តែ​ត្រូវ​ជនរងគ្រោះ​ស្គាល់​អត្តសញ្ញាណ​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួនបាន​ភ្លាមៗ។ 

     អំពើ​ឆក់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៥​ ​មេ​សា​ ឆ្នាំ​២០១៦ នា​វេលា​ម៉ោង៨​ និង​៣០​នាទី​ព្រឹក​នៅ​ចំណុច ភូមិ​ព្រៃធំ ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

     សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ ដែល​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ យ៉ុ​ន ម៉េ​ត ភេទ​ប្រុស​អាយុ​៥២ ឆ្នាំមាន​ទីលំនៅ ភូមិ​ព្រៃ​បាំង ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបាន​ឃាត់ខ្លួន​។ ឯ​ជនរងគ្រោះ ឈ្មោះ ប៊ី សា​ខន ភេទ​ស្រី​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ភូមិ ឃុំ​កើតហេតុ​។​

     សមត្ថកិច្ច​បន្តថា ជនសង្ស័យ​បាន​ជិះ​កង់​មក​ទុក្ខ​នៅក្រោយ​ផ្ទះ​ជនរងគ្រោះ ហើយ​បាន​ដើរ​ចូលទៅ​ក្រោមផ្ទះ​របស់​ជនរងគ្រោះ ដោយ​ឃើញ​ជនរងគ្រោះ​នៅតែ​ម្នាក់ឯង កំពុង​បោស​សំរាម​។ បន្ទាប់មក​ជនសង្ស័យ​ក៏​សួររក​ទិញ​ស្តៅ មួយសន្ទុះ ក្រោយមក​ស្រាប់តែ​ធ្វើ​សកម្មភាព​ឆក់យក​ខ្សែក របស់​ជនរងគ្រោះ ដោយបាន​ប្រតាយប្រតប់​គ្នា​រួច​ជនរងគ្រោះ​ក៏បាន ស្រែក​ឆោឡោ​ឱ្យគេ​ជួយ។ 

     យ៉ាងណា​ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់ អត្តសញ្ញាណ ក្រោយមក​សមត្ថកិច្ច បាន​តាម​ទៅដល់​ផ្ទះ​ជនសង្ស័យ ដោយ​ឱ្យ​ជនរងគ្រោះ​ចង្អុលបង្ហាញ​ស្គាល់មុខ​ច្បាស់ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន មក​ប៉ុស្តិ៍​តែម្តង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់