adverise with khmeread Ecf49598 9a95 4f38 8cfd 644416475724

ស្ត្រី​ម្នាក់​ត្រូវ​ប្តី​បង្ខំ​រួមរ័ក​ដោយ​ទប់​មិន​ជាប់​ក៏បាន​មកប្តឹង​ប៉ូលិស​ជួយ​

     ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប្តី​របស់ខ្លួន​បង្ខំ​រួមរ័ក​ជា​រៀងរាល់​យប់ ហើយ​ថែមទាំង​បាន​គំរាម​រក​សម្លាប់​រូបនាង​ទៀតផង ទើប​នាង​ជា​ប្រពន្ធ ក៏បាន​មកប្តឹង​ប៉ូលិស​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦​ឱ្យជួយ​អន្តរាគមន៍​តែម្តង​កាលពី​វេលា​ម៉ោង ៦​និង​៤០​នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦​នេះ។​

     ស្ត្រី​ដែល​រកអន្តរាគមន៍​ពី​ប៉ូលិស​ឈ្មោះ ឆ​.​ម​.​ល​.​ន ភេទ ស្រី អាយុ ២៩​ឆ្នាំ មុខរបរ​កម្ម​ការី​នី​រោងចក្រ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ខ្សេវ ឃុំ​ព្រែក​តូច ស្រុក​ស្អាង ខេត្តកណ្តាល។ រឺ​ឯ​ប្តី​មានឈ្មោះ សាំង ភេទ ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ ជាងសំណង់ មាន​ស្រុកកំណើត​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង។ បច្ចុប្បន្ន​អ្នក​ទាំង ០២​នាក់​ស្នាក់​ក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​ជាប់​ផ្លូវជាតិ​លេខ​៥ ក្រុមទី​៦ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ។​

     តាម​ប្រភពពី​ស្ត្រី​រងគ្រោះ​បានឱ្យដឹងថា រូបនាង ហើយ​និង​ប្តី​បាន​ស្រលាញ់គ្នា​តាមរយៈ​ការច្រឡំ​លេខ​ទូរស័ព្ទ​ដោយមាន​ការទំនាក់ទំនង​គ្នា​បាន​ជាង​មួយខែ។ ក្រោយមក​ក៏បាន​ណាត់​ជួបគ្នា​នៅផ្ទះ​ជួល​ប្អូនស្រី​របស់​នាង ហើយក៏​បាន​ដេក​នៅ​ទីនោះ​មួយ​យប់​។ ក្រោយមក​បុរស​ដែល​ត្រូវជា​ប្តី​បានមក​ចាប់​នារី​រួមភេទ​បាន​ចំនួន ០២​ដង។​
     លុះ​ព្រឹក​ឡើង​នារី​រងគ្រោះ​ខាងលើ បាន​ហៅ​បុរស​ខាងលើនេះ​ឱ្យទៅ​ជួប​ឪពុកម្តាយ​របស់​នាង​នៅឯ​ស្រុកកំណើត ហើយ​បុរស​រូបនេះ បាន​និយាយ​ប្រាប់ថា ខ្លួន​ពុំ​មាន​ឪពុកម្តាយ​ទេ ហើយក៏​ពុំមាន​ប្រាក់​កាក់​សម្រាប់​រៀបការ​ដែរ។​

     ដោយសារតែ​រូបគេ​ស្រលាញ់​នាង​ខ្លាំងពេក ដូច្នេះ​បាន​សុំ​ឪពុកម្តាយ​ខាង​ស្រី​ជួយ​រៀបចំ​ច្បាប់​ឱ្យ​ពួកគេ​ទាំង ០២​នាក់ បាន​ទៅជា​ប្តី​ប្រពន្ធ​ផង។ ក្រោយមក​ឪពុកម្តាយ​ខាង​ស្រី​បាន​យល់ព្រម ហើយ​បានរៀបចំ​សែនព្រេន​ឱ្យ​ពួកគេ​ទាំង ០២​នាក់ ក្លាយទៅជា​ប្តី​ប្រពន្ធ​ស្របច្បាប់។ បន្ទាប់មក​ពួកគេ​ទាំង ០២​នាក់ បានក្លាយ​ទៅជា​ប្តី​ប្រពន្ធ​ហើយ​នោះ ពួកគេ​បាននាំគ្នា​មក​ភ្នំពេញ ដើម្បី​ប្រកបមុខរបរ​ជាធម្មតា​វិញ។​

     តែ​ពេលនេះ​នារី​រងគ្រោះ​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា រូបនាង​បានរស់នៅ​ជាមួយគ្នា​បាន ៨​ខែ​មកហើយ ដោយ​គិត​ចាប់តាំងពី​ថ្ងៃ​ចាប់ដៃគ្នា​មក ហើយ​បុរស​ជា​ប្តី​ថែមទាំង​បាន​រករឿង និង​វាយ​ធ្វើបាប​រូបនាង​ជា​រៀងរាល់ថ្ងៃ ។ ជាពិសេស​ទៅទៀត នៅពេល​យប់​ប្តី​របស់​នាង​តែងតែ​បង្ខំ​ឱ្យ​រូបនាង​រួមភេទ​ជាមួយ​រូបគេ​ក្នុង​មួយ​យប់​ម្តង។ ទោះបីជា​នាង​ឈឺ​ក៏ដោយ ហើយ​ពេល​រួមភេទ​ម្តងៗ​តែងតែ​ធ្វើបាប​នាង បាន​វៃ​ទះកំភ្លៀង ហើយ​បានធ្វើឱ្យ​រូបនាង​ស្ទើរ​ស្លាប់​ស្ទើរ​រស់។​

     លុះ​ព្រឹក​កើតហេតុ រូបនាង​បានរៀបចំ​ស្លៀកពាក់​ចេញទៅ​ធ្វើការ​ដូច​សព្វដង ពេលនោះ ស្រាប់តែ​បុរស​ជា​ប្តី​បានមក​ឃាត់​រូបនាង​មិនឱ្យ​ចេញទៅ​ធ្វើការ​ទេ ដោយ​ឱ្យ​រូបនាង​នៅ​បម្រើ​ផ្លូវភេទ​ឱ្យ​ខ្លួន។ ពេលនោះ រូបនាង​បាន​និយាយថា ឈប់​មិន​បានទេ ព្រោះ​អី​មេក្រុម​មិន​អនុញ្ញាតឱ្យ​ច្បាប់ឈប់​ឡើយ​។  នៅពេលដែល​ប្រពន្ធ​បាន​និយាយ​រួចមក បុរស​ជា​ប្តី​បាន​ខឹង​យ៉ាងខ្លាំង ហើយ​បានមក​ទះកំភ្លៀង​នាង ថែមទាំង​បាន​ចាប់ដៃ​ស្តាំ​នាង​មួល​ធ្វើឱ្យ​នាង​ឈឺចាប់​យ៉ាងខ្លាំង។​

     ក្រោយមក​រូបនាង​ក៏បាន​ចេញពីផ្ទះ ហើយ​បាន​ហៅ​ម៉ូ​តុ​ឌុប​ជិះ​ទៅ​រោងចក្រ ពេលទៅដល់​រោងចក្រ​នារី​រងគ្រោះ បានឱ្យ​សន្តិសុខ​ជួយ​ឌុប​នាង​មក​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦​ជួយ​អន្តរាគមន៍។​

     ក្នុងករណីនេះ ប៉ូលិស​បាន​ត្រឹម​ទទួល​ពាក្យបណ្តឹង ហើយ​ប្រគល់​ការងារ​នេះ​ឱ្យ​ខាង​សាលាសង្កាត់​ជា​អ្នកចាត់ការ​វិញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់