adverise with khmeread 1

​អស្ចារ្យ​! បច្ចេកទេស​ស៊ុត​របស់​កីឡាករ​រូបនេះ​ធ្វើឱ្យ​ផ្អើល​ពេញ​ប្រទេស​អា​ហ្ស​ង់​ទីន​!

​    ​ក្រុមបាល់ទាត់ Lanus បាន​បំបាក់​ក្រុម Banfield នៅក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អា​ហ្ស​ង់​ទីន​កាលពី​ថ្ងៃ​សៅរ៍​ហើយ​គ្រាប់​បាល់​បើកឆាក​នៅក្នុង​ជ័យជម្នះ ២-០ គឺ​ពិតជា​អស្ចារ្យ​។​

​    ​ក្រុម Lanus បាន​ដាច់​ប្រាំ​ពិន្ទុ​ក្នុង​ក្របខ័ណ្ឌ Argentina Primera Division ក្នុង​ជ័យជម្នះ​ក្នុង​ការប្រកួត​ស៊ីសាច់ហុតឈាម​ហៅថា Clásico del Sur ដោយសារ​គ្រាប់​បាល់​ដ៏​មិនគួរ​ឱ្យ​ជឿ​របស់​កីឡាករ Victor Ayala​។​

​    ​Ayala បានទទួល​ការប៉ះបាល់ Free Kick ជាមួយនឹង​ខ្សែការពារ​របស់ Banfield ចេញមក​យឺត​ពេក ធ្វើឱ្យ​កីឡាករ​រូបនេះ​ដាក់​មួយ​ទំហឹង​មនុស្ស​ចាស់​ហើយ​បាល់​វិលខ្ញាល់​ចូល​ទី​យ៉ាង​ងាយស្រួល ខណៈ​អ្នកចាំទី​គ្មាន​ឱកាស​ជួយសង្គ្រោះ​ទេ​៕

​    ​កីឡាករ Ayala ជា​កីឡាករ​បម្រុង​ទេ ប៉ុន្តែ​ត្រូវបាន​ដូរ​ចូលក្នុង​តង់​ទី​ពីរ ហើយ​នេះ​ក៏​ជា​គ្រាប់​បាល់​ទីមួយ​នៅក្នុង​រដូវ​កាល​នេះ​របស់គាត់​ផងដែរ​៕

 

adverise with khmeread

មតិយោបល់