adverise with khmeread E66b42ac 3a73 47cf b193 1cfea1798ddb

ព័ត៌មាន​បន្ថែម​ស្តីពី​ឃាត់​ឃាតករ​៣​នាក់​វាយ​សម្លាប់​ស្ត្រី​ម្នាក់​បោះ​ចូល​ទឹកស្ទឹង​(​មាន​វីដេអូ​) សមត្ថកិច្ច​អះអាងថា «​ឃាតករ​ពុំបាន​រំលោភ​ទេ ខឹង​ផឹក​ស្រឹ​វឹង​ឡូឡា​រករឿង​»

    ​​  ខេត្តកំពង់ធំ ៖ សព​នារី​ម្នាក់​ស្លាប់​ទាំង​រាងកាយ​អាក្រាត ត្រូវបាន​បាន​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​នៅ​ចំណុច​ក្រោម​ស្ពាន​ស្ទឹងសែន​ប៉ែកខាងត្បូង ក្រុង​ស្ទឹងសែន​ទី​រួម​ខេត្ត​កំពង​ធំ​នា​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក។ 

      ក្រោយពី​ទទួល​ព័ត៌មាន កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កម្លាំង​ប៉ូលិស​បច្ចេកទេស និង​កម្លាំង​ប៉ុស្តិ៍​របស់​អធិការ​ប៉ូលិស​ក្រុង​ស្ទឹងសែន​ដោយមាន​ការចូល​ក​រួម​ពី​លោក​វេជ្ជបណ្ឌិត និង​ព្រះរាជអាជ្ញា បាន​ចុះ​ពិនិត្យ​សាកសព​នៅ​កន្លែងកើតហេតុ។ 

      បន្ទាប់ពី​ការពិនិត្យ​សមត្ថ​​កិច្ច​បាន​រកឃើញ​អត្តសញ្ញាណ​ជនរងគ្រោះ​ឈ្មោះ ឈាន​ ធុច ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់ ឃុំ​ទួលគ្រើល ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ​តែ​ជា​មនុស្ស​ស្ត្រី​ឡប់សតិ ហើយ​មក​រស់នៅ​ក្រុង​ស្ទឹងសែន ដោយ​គ្មាន​ទីលំនៅ​ពិតប្រាកដ គាត់​ច្រើន​ដើរ​ផឹក ហូបបាយ​និង​ដេក​ចល័ត គ្មាន​គោលដៅ។ 

      បន្ទាប់ពី​ពិនិត្យ​រួច​បាន​រកឃើញ​មាន ៖ ត្រឹម​ចង្កេះ​ចុះក្រោម​គ្មាន​ខោ ឬ​សារុង​ទេ ប៉ុន្តែ​មាន​ខោ​ខូវប៊យ មួយ​នៅលើ​ខ្សាច់ ប្រហែល​១០​ម៉ែត្រ​ពី​ស្នាមអូស , អាវ​សើយ​ដល់ក , មាន​ស្នាម​អូស​លើដី​ខ្សាច់​មាត់ ទឹក​ប្រវែង​១៥​ម៉​ត្រ , មាន​ដានជើង​មួយចំនួន , ផ្ទៃមុខ​បាក់​ខ្ទង់ច្រមុះ ​និង​មាន​ហូរឈាម​នៅឡើយ ហើយ​សាកសព បាន​ដឹក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យមើល​ប្រដាប់ភេទ​ និង​ទឹកកាម​ក្រែង​ជា​ករណី​រំលោភ។ 

     ​ តាម​ការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ទី ធី​រ៉ាវុធ ប្រធាន​មន្ទីរ​ខេត្តកំពង់ធំ ដែលមាន​ធ្វើ​កោសល្យ​វិច័យ​ថា ពុំមាន​ការរំលោភ​សេពសន្ថវៈ​ទេ។ 

      លទ្ធផល​ស៊ើបអង្កេត​ស្រាវជ្រាវ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ហេង ធារ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹងសែនសង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន គ្មា​ម​មុខរបរ​ពិតប្រាកដ​និង​ធ្លាប់​ចេញ ពី​មណ្ឌល​កែប្រែ​នៅ​ខេត្តសៀមរាប ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន
(​ហិតកាវ​)។ 

       បន្ទាប់ពី​ឃាត់ខ្លួន​ហើយ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​វាយ​ជនរងគ្រោះ នឹង​ដំបង ជាមួយ​បក្ខពួក​ពីរ​នាក់​ទៀត ហើយ​អូស​ទម្លាក់ទឹក និង​បោះ​ដំបង​ចោល​ក្នុង​ទឹកស្ទឹង ដោយ​មូលហេតុ ជនរងគ្រោះ​ផឹក​ស្រវឹង​ចេះតែ​ឡូឡា​ ​និង​រករឿង​ពូកគេ។ 

       បន្ទាប់មក​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​សហការ​ចាប់ខ្លួន​បក្ខពួក​ពីរ​នាក់​ទៀត យកមក​ផ្តន្ទាទោស​តាមច្បាប់ គឺ​ឈ្មោះ​ សុខ សីហា​ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ស្នាក់នៅ​មិន​ពិតប្រាកដ ​និង​ឈ្មោះ​ ណន ណេង ​ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ស្នាក់នៅ​ភូមិ​ជ័យជំនះ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់