adverise with khmeread Fa80bfd4 7287 4322 8859 0496e4da2126

សត្វ​ទន្សោង​ធំ​កម្រ​១​ក្បាល ទម្ងន់​ជិត​១​តោន ត្រូវបាន​គេ​លួច​កាប់​ពន្លះ​យក​សាច់​

     ឧត្ដរមានជ័យ ៖ ព្រះ​តេជគុណ ប៊ុន សា​លួត ព្រះ​មេគណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​ចៅអធិការ​វត្ត​ប្រាសាទ​រាជា​សំរោង និង​ជា​ប្រធាន​សហគមន៍​ព្រៃឈើ​សង្ឃ​រុក្ខ​វ័​ន្ត (​អូរ​ផាល​) មាន​ទីតាំងនៅ​ស្រុក​អន្លង់វែង និង​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​មាន​សង្ឃដីកា​នៅ​យប់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦ ថា «​ក្រុម​អភិរក្ស​បាន​រកឃើញ​គ្រោងឆ្អឹង​សត្វ​ទន្សោង ដ៏​ធំ​១ ក្បាល ក្នុងព្រៃ​អភិរក្ស ដែល​ជនល្មើស​បាន​លបលួច​ប្រមាញ់ ហើយ​សម្លាប់​យក​ពន្លះសាច់​កាលពី​យប់​ថ្ងៃទី​២៣ មេសា​កន្លងទៅនេះ»។

      ព្រះ​តេជគុណ ប៊ុន សា​លួត បន្ត​សង្ឃដីកា​ថា «​សត្វ​ទន្សោង​ធំ​១​ក្បាល​នេះ​មាន​ទម្ងន់​ជិត​១​តោន ដែល​រស់នៅ​ក្នុងព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ដែលមាន​ផ្ទៃដី​ទំហំ​ជាង ៧​ម៉ឺន​ហិកតា ដែលជា​កន្លែង​អភិរក្ស​ចុង​ទសវត្ស​ទី​៩០​មក​នោះ មាន​ពូជឈើ​ព្រៃ និង​ជីវចម្រុះ​រាប់ពាន់​ប្រភេទ មាន​សត្វ​ម្រឹគ ល្មូ​ន បក្សី មច្ឆា​ជាតិ រួមទាំង​សត្វ​កម្រ​ជិត​ផុត​ពូជ​ផងដែរ​»​។​

      ពាក់ព័ន្ធ​ករណីនេះ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ និង​ប៉ូលិស​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់​ក្នុងចំណោម ៣​នាក់ រស់នៅ​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​សង្ស័យ​ពាក់ព័ន្ធ ប៉ុន្តែ​សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​អត្តសញ្ញាណ​ជា​ផ្លូវការ​ថា ពិតជា​ជនល្មើស​ពិតប្រាកដ​នៅឡើយ​ទេ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់