adverise with khmeread 40510f87 c4fc 41b5 84be 7c3e9e6c0080

ចាប់​តាម​ដីកា​ពីបទ​បើ​កបរ​បណ្តាលឱ្យ​អ្នកដទៃ​ស្លាប់​

    បាត់ដំបង  ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ផ្នែក​អនុវត្ត​ដីកា​ប៉ូលិស​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ ២០១៦ វេលា​ម៉ោង១៦​​ និង​២០​នាទី ចំណុច​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ចា ក្រុង​-​ខេត្តបាត់ដំបង ពីបទ​បើ​កបរ​បណ្តាលឱ្យ​អ្នកដទៃ​ស្លាប់។​

    ប៉ូលិស​និយាយថា កម្លាំង​អធិការដ្ឋាន​ប៉ូ​លិស​ក្រុង​បាត់ដំបង បាន​អនុវត្ត​ដីការ​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ៣៥៦ ដប​ចខ ចុះ​ថ្ងៃទី​១០ មិថុនា ២០០៩ របស់ចៅក្រម​ស៊ើ​ប​សួរ ប៉ាក់ ឡាយ​យី  អនុវត្ត​លើ​ឈ្មោះ ឡុ​ញ ហេង​សុវណ្ណ​រិ​ទ្ធ ភេទ​ប្រុស អាយុ៣១​ឆ្នាំ ដែលមាន​ស្រុក​កំ​ណើ​ត ភូមិ​អណ្តូង​ចេញ ឃុំ​សាមគ្គី ទី​រួម ខេត្ត បាត់ដំបង  ប​ច្ចុ​ច្ប​ន្ន​រស់នៅ ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចា ក្រុង​-​ខេត្តបាត់ដំបង​ត្រូវ​ចោទ​ពីបទ ​"​បើកបរ​បណ្តាលឱ្យ​អ្នកដទៃ​ស្លាប់"​ ​ដែលប្រព្រឹត្ត កាលពី​ថ្ងៃទី​០៦ តុលា ២០០៧ ចំណុច ភូមិ​ទួល​ធ្នង់ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង។​

     ក្រោយប្រតិបត្តិការ​ឃាត់ខ្លួន​ប៉ូលិ​សបាន រៀបចំ​បញ្ជូន​ជននេះ​ទៅ​តុលាការ​ដើម្បី​ចាត់ការ បន្ត​តាម​និតិ​វិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់