adverise with khmeread E7634662 2c05 4de2 bcb4 1eba611672ba

ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​សមត្ថកិច្ច​អះអាងថា ខ្យល់គរ​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​គាំងបេះដូង​ស្លាប់​ភ្លាមៗ​(​ខ្យល់គ​ស្លាប់​)​កាលពី​ថ្ងៃទី​២៥ ​មេសា ​ឆ្នាំ​២០១៦​​ ​វេលា​ម៉ោង​១០​ និង​៥​នាទី​នៅ​ចំណុច​មុខផ្ទះ​ជួល​ឈ្មោះ រុន ហួត ភេទ​ស្រី​ អាយុ​៦៣​ឆ្នាំ ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល។​

    ប៉ូល​ស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ អាត សុខន​ភេទ ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​បើក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​គុប​ពណ៍​ទឹក​ប៉ិច ពាក់​ផ្លាកលេខ​ភ្នំពេញ 1BE-2565 ដែល​បើ​កបរ​ពីរ​ទិស​ខាងត្បូង​មក​ទិស​ខាង​ជើង​តាមផ្លូវ​ច្រកចូល​ផ្ទះជួល​ដោយ​ពុំបាន​ពាក់មួក​សុវត្ថិភាព​បាន​ជ្រុល​មក​ប៉ះ​បង្គោល​ហាល​ខោអាវ រួច​បោក​ក្បាល​ទៅ​និង​ខឿន​ថ្ម​នៅ​ពីរ​មុខ​ផ្ទះជួល បណ្តាលឱ្យ​ស្លាប់​នៅ​កន្លែង​កើ​ត​ហេតុ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​មាន​មួកសុវត្ថិភាព​ពីរ​តែ​ដាក់​ក្នុង​កន្ត្រក់​និង​ច្រក់​ក្នុង​ស្បោង​តែ​មិន​ពាក់​។​

    តាម​ការពិនិត្យ​របស់​លោកគ្រូ​ពេទ្យ​ស្រុក ប៉ូលិស​បច្ចេកទេស​ស្រុក បញ្ជាក់ថា ជនរងគ្រោះ​គឺ​ស្លាប់​ដោយសារ​ខ្យល់គរ​។ ក្រោយ​ពិនិត្យ​សព​រួច សព​ត្រូវ​បានប្រគល់​ឲ្យ​ក្រុម គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់