adverise with khmeread 6c3f5674 d6f8 4726 8059 e6586ced66f6

ខឹង​ខុស​ខឹង​ខូច​ខឹង​ខាត ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ម៉ដ្ឋ​ហើយ​រត់​បាត់​(​មាន​វីដេអូ​)

    កណ្តាល ៖ « បុរស​ម្នាក់​បាន​យក​កំហឹង​មួយ​ប្រាវ​យកមក​ដោះស្រាយ​បញ្ហា ក្រោយ​ស្រាយ​កំហឹង​នឹង​ទើប​សោកស្តាយ​នូវ​ទង្វើ​ប្រព្រឹត្ត ចុះបើ​ក្មួយ​ឯង​ខឹង​អាង​ដុត​ផ្ទះ ខឹង​ដុតៗ ចុះ​ពេល​លេង​ខឹង​ក្មួយ​ឯង​បាន​អ្វី​នឹង​ជ្រក​? ​បើ​ផ្ទះ​ដុត​ឆេះ​ហ្មត់​បាត់​ហើយនឹង មានទោស​ហើយ​អស់​ជម្រក​ទៀត រៀន​រស់រៀនរ​ករៀន​សន្សំ កុំ​សន្សំ​កំហឹង​ដុត​រោល​ក្នុង​ចិត្ត​...»​។​

    លោក ​អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្ត​កណ្តា​លបាន​លើកឡើង​បែបនេះ បន្ទាប់ពី​មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ ដុត​ផ្ទះ​ខ្លួនឯង កើតឡើង​នៅ​ថ្ងៃ ២៥​ ​មេសា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១ ​និង​២០​នាទី រសៀល​ចំណុច​ភូមិ​កណ្តាល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល។​

    លោក ​អ៊ា​វ ចំរើន​ បន្តថាជនរងគ្រោះ​ឈ្មោះ សយ យ៉ា​រិ​ទ្ធ​ភេទ ស្រី​អាយុ​២៤​ឆ្នាំ នៅ​ភូមិ​កណា្ត​ល ឃុំបន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណា្ត​ល មុន​របរ កសិក​ករ ជា​ប្រពន្ធ​។​

​    ចំណែក​ជនល្មើស​ឈ្មោះ កង ខែ​ត ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណា្ត​ល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ជា​ប្តី​បាន​ដុត​ផ្ទះ​ខ្លួនឯង​០១​ខ្នង​ទទឹង​៥ ម៉ែត្រ​គុណ​នឹង​ប​ណោ្ត​យ​៦ ម៉ែត្រ​សាងសង់​អំពី​ឈើ​ដំបូល​ប្រក់​សង្ក​សី ជញ្ជាំង​សង្ក​សី និង​ក្រាល​ក្តារ​ខូចខាត​ទាំងស្រុង​ហើយ​ជនល្មើស​រត់គេចខ្លួន​បាត់​។​

     លោក​បន្តទៀតថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ ដោយសារ ប្តី​ផឹកស្រា​ស្រវឹង រករឿង​ប្រពន្ធ​។ ពេលនោះ​ប្រពន្ធ​ក៏​និយាយ​ទៅ​ប្តី​ថា "​បើ​រករឿង​ខ្ញុំ​ចឹ​ង ទៅ​សាលាឃុំ​លែង​លេះ​គ្នា​ទៅ​"​។  ស្រាប់តែ​ប្តី​ឮដូច្នេះ​ក៏បាន​ទៅប្រាប់​ម្តាយក្មេក​ថា​ប្រពន្ធ​ខ្ញុំ​ចង់​លែង  ម្តាយក្មេក​ក៏​និយាយ​ទៅវិញ​ថា "​វា​និយាយ​លេង​ទេ​"។​

     ពេលនោះ​ជនល្មើស​ក៏បាន​ដើរមក​ផ្ទះ​ខ្លួន​វិញ ដៃ​ម្ខាង​កាន់ ពូថៅ ម្ខាង​ទៀត​កាន់កា​ដុង​សាំង ហែល​២០​លីត្រ រួច​យក​សាំង​ចាក់​លើ​ក្ដារ​ហើយ​យក​ដែកកេះ​ដុត​ផ្ទះ​ខ្លួនឯង​ខូចខាត​ទាំងស្រុង​ហើយ​រត់​បាត់៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់