adverise with khmeread 881be12d b497 4602 89ea afc2cd4bd42f

ស្ត្រី​ម្នាក់​បើក​ម៉ូតូ​បុក​បង្គោល​ចំណាំងផ្លាត​ដួល​បោក​ក្បាល​ស្លាប់​

     កណ្តាល ៖ ស្ត្រី​ម្នាក់​បើក​ម៉ូតូ​បុក​បង្គោល​ចំណាំងផ្លាត​ដួល​បោក​ក្បាល​ស្លាប់​កើតឡើង​នៅ​ថ្ងៃទី​២៥ ​មេសា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១ ​និង​៣០​នាទី​រសៀល​នៅលើ​ផ្លូវជាតិ​លេខ​៦​ចន្លោះ​ស្ពាន​១៣-១៤​ត្រង់ចំណុច​ភូមិ​ឫស្សី​ជ្រោយ ​ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

     ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ដោយ​ម៉ូតូ​ម៉ាក​ហុងដា ​C125​ ពណ៍​ក្រហម ពាក់​ផ្លាកលេខ​កំពង់ធំ​ 1B-2522​ បើកបរ​ដោយ​ឈ្មោះ គង ណា​រី ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ (​ស្លាប់​នៅ​កន្លែង កើតហេតុ​) មាន​ទីលំនៅ​ភូមិ​ក្ដី​ដូង​ឃុំ​ក្ដី​ដូង​ស្រុក​កំពង​ស្វាយ ខេត្តកំពង់ធំ​។​

      ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​ខាងលើ ជនរងគ្រោះ​បានធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​ប​ង្កោ​ល ចំណាំងផ្លាត នៅ​ចិញ្ចើមផ្លូវ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

      ក្រោយពេល​វាស់វែង​រួច​នៅ​ចំណុចកើតហេតុ សព​ត្រូវបាន​ប្រគល់ជូន​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់