adverise with khmeread D01ab782 c757 4b1e 9ac4 d395b72f99b2

ឃាត់​បុរស​២​នាក់​ក្នង​ផ្ទះសំណាក់​ភ្នំ​ប្រុស​២ ជួញ​ថ្នាំញៀន​

    ត្បូងឃ្មុំ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ត្បូងឃ្មុំ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៥​ ខែមេសា​​ ឆ្នាំ២០១៦ ​វេលា​ម៉ោង១២​ និង​៣០នាទី  នៅ​ចំណុច​ផ្ទះសំណាក់  ភ្នំ​ប្រុស​២ ស្ថិតនៅ​ភូមិ​តា​យស ឃុំ​ទន្លេ​បិ​ទ‌ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ ដោយ​ដកហូត​វត​ថុ​តាង​មួយចំនួន។​

    ប៉ូលិស​និយាយថា ប៉ូ​លិស​ស្រុក​ត្បូងឃ្មុំ បាន​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះសំណាក់ ភ្នំ​ប្រុស​២ ស្ថិតនៅ​ភូមិ​តា​យស  ឃុំ  ទន្លេ​បិ​ទ‌ ស្រុក​ត្បូងឃ្មុំ ចំនួន ០២ នាក់ ៖​ ១- ឈ្មោះ គឹម ​សុខស្រ៊ុន ភេទប្រុស  អាយុ២៥ឆ្នាំ នៅ​ភូមិ​ទន្លេ​បិទ ឃុំ​​ទន្លេ​បិទ ស្រុកត្បូងឃ្មុំ ២- ឈ្មោះ អ៊ឹម យី​ម ភេទប្រុស អាយុ២៦​ឆ្នាំ នៅ​ភូមិ​ទន្លេ​បិទ ឃុំទន្លេ​បិ​ទ‌ ស្រុកត្បូងឃ្មុំ​។​

     ប្រតិបត្តិ​ការន​ប៉ូលិស​ដកហូត​បាន​ថ្នាំ​ក្រាម​ពណ៍ ស ចំនួន ៤កញ្ចប់ តូច ៣​កញ្ចប់ ធំ ១​កញ្ចប់ នឹង ជញ្ជីង​ថ្លឹង ១​គ្រឿ​ង‌​។ បច្ចុប្បន្ន​មុខសញ្ញា​ទាំង​២​នាក់ កំពង់​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់