adverise with khmeread E8e7974a 81ca 4066 a238 61de1936f5f6

ចាប់បាន​ឃាតករ​ជា​មនុស្ស​មិន​គ្រប់ទឹក​និង​ត្រ​ឡាន់​

    កំពង់ចាម ៖ ប៉ូលិស​ស្រុក​ព្រៃឈរ​បាន​ស្រាវជ្រាវ​ករណី​ឃាតកម្ម​រហូត​ឈន​ទៅ​ចាប់​ខ្លួ​បាន​ជនសង្ស័យ​ម្នា​ក់នៅ​ចំណុច​ភូមិ​តាំង​ត្រពាំង​ឃុំ​ល្វា​ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម បន្ទាប់ពី​មាន​អំពើ​ឃាតកម្ម​កើតឡើង​នៅ​ថ្ងៃទី​២៣ ខែមេសា​ ឆ្នាំ២០១៦​ចន្លោះ​ម៉ោង១១​ ដល់​ម៉ោង១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូលដល់​ថ្ងៃទី​២៤ ​ខែមេសា ​ឆ្នាំ​២០១៦ ​ត្រង់ចំណុច​ភូមិ​មេ​មាំ​ង​ឃុំ​ល្វា ​ស្រុក​ព្រៃឈរ​។​

    ប៉ូលិស​និយាយថា ដំបូង​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​យក​បង្គោលរបង​ឈើ​វាយ​ទៅលើ​ឈ្មោះ ​ជឹម សុខា ​ភេទ​ប្រុស​ អាយុ២៧​ឆ្នាំ​នៅ​ភូមិ​គោក​ទ្រា​លិច ​ឃុំ​ល្វា ស្រុក​ព្រៃឈរ ​ខេត្តកំពង់ចាម​ ជាម​នុស្ស​វិកល​ច​រិ​ក​ត្រូវចំ​មុខ​ក្បាល​ដៃ ​និង​ខ្លួន​បណ្តាល​ឱ្យស្លាប់​នៅ​កន្លែងកើតហេតុ​នៅ​វាលស្រែ​ភូមិ​មេ​មាំ​ង ​ឃុំ​ល្វា ​ស្រុក​ព្រៃឈរ​។​

     ប៉ូលិស​បន្តថា ខណៈដែល​ជនរងគ្រោះ​ទៅ​មើល​គេ​រាំលេង​ក្នុង​ពិធីមង្គលការ​នៅ​ភូមិ​មេ​មាំ​ង​។​ បន្ទាប់ពី​ទទួល​ព័ត៌មាន​ខាងលើនេះ​ភ្លាម​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​-​ខេត្ត​បាន​បើក​ការស៊ើបអង្កេត​ភ្លាម។ រហូតដល់​ថ្ងៃទី២៥​ ខែមេសា ​ឆ្នាំ២០១៦ ​ម៉ោង​៣ ​និង​៣០​នាទី ​ទើប​​ជំនាញ​បានកំណត់​មុខសញ្ញា​ហើយ​ឃាត់ខ្លួន​បាន​មនាក់​ឈ្មោះ​ជឺ​ន ប៊ុ​ន ​ហ៊ាង​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ នៅ​ភូមិ​តាំង​ត្រពាំង ​ឃុំ​ល្វា ​ស្រុក​ព្រៃឈរ​ ជាម​នុស្ស​មិនសូវ​គ្រប់​ និង​និយាយ​តា​ឡាន់ ជា​ជនល្មើស​។ ​មូលហេតុ​ដណ្តើម​ស្រា​គ្នា​ផឹក​។​

     ឥឡូវ​ជំនាញ​បាន​នាំមក​អធិការដ្ឋាន​សាកសួរ​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់