adverise with khmeread Eden 1

Eden Hazard៖ Chelsea មិន​ចង់​ឲ្យ​ក្រុម Tottenham លើក​ពាន​ជើងឯក​ទេ​

​    ​ដោយ​ចង់​ឲ្យ​ក្រុម Leicester លើក​ពាន​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ខ្សែបម្រើ​សញ្ជាតិ​បែ​ល​ហ្សិ​ក Eden Hazard បាន​សារភាពថា ក្រុម Chelsea នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​អាច​ធ្វើបាន ដើម្បី​យកឈ្នះ​ក្រុម Tottenham ដែលជា​គូប្រជែង​យក​តំណែង​ជើងឯក​សម្រាប់​ជំនួប​នៅពេល​បន្ទាប់​។​

​    ​Hazard បាន​និយាយថា “​គ្មាន​អ្នកណាម្នាក់​ក្នុង​ក្រុម​ចង់​ឲ្យ​ក្រុម Tottenham របស់លោក Mauricio Pochettino ឈ្នះ​តំណែង​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ទេ ប៉ុន្តែ​ក្នុង​វិស័យ​បាល់ទាត់ អ្នក​មិនអាច​ដឹង​មុន​បានទេ​។ យើង​សង្ឃឹមថា ក្រុម Leicester នឹង​លើក​ពាន ពីព្រោះ​ពួកគេ​ស័ក្តិសម​នឹង​លើក​ពាន​ជើងឯក​នៅ​រដូវ​កាល​នេះ យើង​នឹង​រង់​ចាំមើល​”​។ Hazard បន្តថា “​យើង​មានការ​ប្រកួត​នៅ​សប្តាហ៍​ក្រោយ ជាមួយនឹង​ក្រុម Tottenham វា​ជា​រឿង​ដ៏​អស្ចារ្យ ប្រសិនបើ​យើង​អាច​ឈ្នះ​ពួកគេ​”៕

adverise with khmeread

មតិយោបល់