adverise with khmeread Sakho

Mamadou Sakho របស់ Liverpool អាច​ជាប់​បម្រាម​រយៈពេល​ពីរ​ឆ្នាំ​

​    ​នៅ​រដូវ​កាល​នេះ​ក្រុម Liverpool អាច​នឹងមាន​រឿង​មិន​សប្បាយ​ដោយសារ​ខ្សែការពារ Mamadou Sakho ត្រូវបាន​ធ្វើតេស្ត​រកឃើញ​សារធាតុ​ញៀន​។ ខ្សែ ការពារ​កណ្តាល​រូបនេះ​អាច​នឹង​ជាប់​បម្រាម​រយៈពេល​ពីរ​ឆ្នាំ បន្ទាប់ពី​ធ្វើតេស្ត​រក ឃើញ​សា​ធាតុ​ហាមឃាត់ នៅក្រោយពេល​ប្រកួត​ស្មើ​ជាមួយ​ក្រុម Man Utd ក្នុង​ក្របខណ្ឌ Europa League ។​

​    ​ព័ត៌មាន​នេះ​បាន​ក្លាយជា​ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ពហុកីឡាដ្ឋាន Anfield តែ​ប៉ុន្មាន​ថ្ងៃ មុនពេល​ពួកគេ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Villarreal ក្នុង​ជើង​ទី​១​នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ Europa League ។​

​    ​គ្រូបង្វឹក​របស់ Livepool លោក Jurgen Klopp បាន​ដក​កីឡាករ Sakho ចេញពី​ក្រុម​ជម្រើស​អំឡុងពេល​ប្រកួត​ស្មើ​២-២ ជាមួយ Newcastle United កាលពី​ថ្ងៃ​សៅរ៍ ដោយ​រងចាំ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ដែល​និង​ត្រូវ​ចេញផ្សាយ​ដោយ UEFA នៅត្រឹម​ថ្ងៃ​អង្គារ​។ ទោះបីជា​សារធាតុ​ដែល​ត្រូវបាន​រកឃើញ​លើ​ខ្លួន​របស់ Sakho មិនទាន់​ត្រូវបាន​ប្រាប់​ឈ្មោះ​ក៏ដោយ ក៏​គេ​ជឿថា វា​ជា​សារ ធាតុ​ជួយ​សម្រក​ទម្ងន់​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់