adverise with khmeread Img 53672

អ្នកនាង Ann Thongprasom ធ្វើឲ្យអ្នកគាំទ្រ​ភ្ញាក់​ផ្អើលពេលស្លៀកឈុតសិស្សសាលា

តារាសម្តែងនិងជាអ្នកនិពន្ធវ័យ ៣៩ ឆ្នាំអ្នកនាង Ann Thongprasom បានថតស្ប៉តពាណិជ្ជកម្មមួយ ដែលទើបតែបញ្ចេញកាលពីថ្ងៃទី ៨​​ ខែធ្នូ ឆ្នាំ២០១៥​ ក្នុងឈុតសំលៀកបំពាក់សិស្សវិទ្យាល័យយ៉ាងស្រស់ស្អាតទាក់ទាញបំផុត។ ទោះបីជាតារាស្រីកើតថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៧៦ រូបនេះមានវ័យជ្រេបន្តិចក៏ដោយ ក៏ប៉ុន្តែសម្រស់របស់អ្នកនាងមិនស្រុតចុះតាមអាយុរបស់នាងនោះទេ។

ក្រុម​អ្នក​គាំ​ទ្រអ្នកនាង Ann Thongprasom ​មាន​ការ​ភ្ញាក់​ផ្អើលនៅពេលបានឃើញវីដេអូដែលមានរយៈពេលជាង៣នាទីនៃស្ប៉តពាណិជ្ជកម្មរបស់នាង បង្ហាញរូបសម្ភស្សរបស់អ្នកនាងស្អាតនិងសាច់តឹងណែនដូចស្រីក្រមុំអាយុ ២៣ឆ្នាំ។ 

ចង់ដឹងថាវីដេអូនេះមានភាពទាក់ទាញយ៉ាងណាសូមទស្សនាទាំងអស់គ្នា៖

 

adverise with khmeread

មតិយោបល់