adverise with khmeread 4851f797 d99f 48b0 9095 4cdfda97029d

បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​នៅពេល​យប់​បុក​រថយន្តក្រុង​ខូច​ឈប់​ស្ងៀម​ស្លាប់​

    បន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​បន្ទាប់ពី​បាន​ជិះ​ម៉ូតូ​ទៅបុក​រថយន្តក្រុង​ដែល​ចត​ឈប់​ស្ងៀម​កាលពី​ម៉ោង​៧​​ និង​៣០​នាទី​យប់ ​ថ្ងៃទី​២៥ ខែ​មេសា​នេះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​ខៃ​ដន ឃុំ​កូ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

    សាក្សី​និយាយថា រថយន្តក្រុង​របស់​ក្រុមហ៊ុន សៀង ហៃ រី​សត ខូច​លើផ្លូវ​នៅពេល​យប់​ដោយ​រថយន្ត​នេះ​មិនបាន​បើកភ្លើង​ផ្តល់​សញ្ញា​ដល់​អ្នកធ្វើដំណើ​រ​ផ្សេង​ទេ​។​ ដោយសារ​យប់​ងងឹត ​និង​ការបើកបរ​លឿន​របស់​បុរសរងគ្រោះ​ទើប​ឈានដល់​ការបុក​គូទ​រថយន្តក្រុង​ផ្លោង​បោក​នឹង​ថ្នល់​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

   ​  បងប្រុស​ជនរងគ្រោះ​បានឱ្យដឹងថា សាកសព​ជនរងគ្រោះ​ឈ្មោះ ឆាត អាយុ​ជាង​៣០​ឆ្នាំ ​ជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា​រស់នៅក្នុង​ភូមិ​ភ្នំ​បាក់​សង្កាត់​ទឹកថ្លា ​ក្រុង​សិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ​។​

     បងប្រុស​ជនរងគ្រោះ​បន្តថា បន្ទាប់ពី​បញ្ចប់​ការសិក្សា​គឺ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​សង់​០១៦​គ្មាន​ស្លាក​លេខ​ទៅលេង​ជាមួយ​សង្សារ​នៅក្នុង​ឃុំ​តា​គង់​​ស្រុក​ម៉ាឡៃ​។ លុះ​ត្រឡប់​ក៏​ជួបនឹង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ស្លាប់​តែម្តង​។​

     ប៉ូលិស​ចរាចរណ៍​ស្រុក​អូរជ្រៅ​បាន​និយាយថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលឱ្យមាន​អ្នកស្លាប់​គឺ​បណ្តាលមកពី​រថយន្តក្រុង​មិនបាន​ដាក់​ស្លាក​សញ្ញា​ចំណាំងផ្លាត។​

     ក្រោយ​កើតហេតុ​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ចំពោះ​រថយន្តក្រុង​និង​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​នាំយកមក​រក្សាទុក​នៅ​អធិការ​ស្រុក​ដោះស្រាយ​នៅពេល​ក្រោយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់