adverise with khmeread 117

ប្រសិនបើ​លោកអ្នក​ជ្រុះ​សក់ ឬ​ត្រជាក់​ដៃជើង​និង​អស់កម្លាំង​គ្រប់ពេល សូម​ពិនិត្យ​កង្វះ​ជាតិ​ដែក​តាម​របៀបនេះ​ភ្លាម​!

​    ​ការ​អស់កម្លាំង​រ៉ាំរ៉ៃ​អាចមាន​មូលហេតុ​ច្រើន ក្នុងនោះ​មាន​កង្វះ​លំ​ហាត់ប្រាណ ខ្វះ​ជាតិ​ទឹក ឬ គេង​មិនបាន​ឆ្អែត​។ 

​    ​មូលហេតុ​បង្ក​ឱ្យអស់​កម្លាំង​រ៉ាំរ៉ៃ​មួយទៀត​ដែល​គេ​មិនសូវ​ដឹង​នោះ​គឺ​កង្វះ​ជាតិ​ដែក ដែល​ប៉ះពាល់​មនុស្ស​ជាច្រើន​នាក់ ប៉ុន្តែ​គេ​មិន​ងាយ​ពិនិត្យ​ដឹង​បញ្ហា​នេះឡើយ​។ 

​    ​ជាការ​ពិត សូម្បី​ការធ្វើ​តេស្ត​ឈាម​ញឹកញាប់​នៅ​ការិយាល័យ​វេជ្ជបណ្ឌិត​ក៏​អាច​នឹង​វិភាគ​មិនឃើញ​កង្វះ​ជាតិ​ដែក​នោះដែរ​។ 

​    ​ជាតិ​ដែក​មាន​តួនាទី​បញ្ជូន​អុកស៊ីសែន​ក្នុង​ឈាម​។ ជាតិ​ដែក​ក៏​ជា​សមាសភាគ​សំខាន់​នៅក្នុង Hemoglobin ជា​ប្រូតេអ៊ីន​មួយ​ដែល​ផ្តល់​អុកស៊ីសែន​ដល់​សាច់ដុំ និង​ជាលិកា​។ Hemoglobin គឺជា​សមាសភាគ​នៃ​កោសិកា​ឈាមក្រហម ដែល​ផ្តល់​ពណ៌​ក្រហម​ដល់​ឈាម​។ ជាតិ​ដែក​ក៏​ជួយ​ដល់​ការលូតលាស់ ការអភិវឌ្ឍ និង​ការបំពេញ​មុខងារ​រប​ស់​កោសិកា និង​ជួយ​សំយោគ​អ័រម៉ូន និង​ជាលិកា​ជាច្រើន​ផងដែរ​។ 

​    ​នៅពេល​លោកអ្នក​ពុំមាន​ជាតិ​ដែក​គ្រប់គ្រាន់ វា​នឹង​មិនអាច​ផលិត Hemoglobin បាន​គ្រប់គ្រាន់​ទេ​។ 

​    ​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​ទូទៅ​នៃ​កង្វះ​ជាតិ​ដែក​៖
​    ​- អស់កម្លាំង​
​    ​- ស្បែក​ស្លេកស្លាំង​
​    ​- ខ្សោយ​
​    ​- ដកដង្ហើម​ខ្លី​
​    ​- ឈឺទ្រូង​
​    ​- ឧស្សាហ៍​ឆ្លង​មេរោគ​
​    ​- ឈឺក្បាល​
​    ​- វិលមុខ​ធេងធោង​
​    ​- ត្រជាក់​ចុងដៃចុងជើង​
​    ​- ហើម​និង​ឈឺ​អណ្តាត​
​    ​- ផុយ​ក្រចក​
​    ​- បេះដូង​លោត​ញាប់​
​    ​- ថយចុះ​សម្ពាធ​ឈាម​
​    ​- រោយ​ជើង​
​    ​- មិនសូវ​ឃ្លាន​អាហារ ជាពិសេស​ចំពោះ​ទារក និង​កូនក្មេង​
​    ​- ឃ្លាន​ការ៉េម ឬ​អាហារ​សម្បូរ​ម្សៅ​ចម្លែក​ខុសធម្មតា​

​    ​កង្វះ​ជាតិ​ដែល​អាច​នាំឱ្យ​កើត​បញ្ហា​ក្រពះ​ពោះវៀន ខ្សោយ​បញ្ញា និង​ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ​។ 

​    ​* ដើម្បី​បង្គ្រប់​ជាតិ​ដែក​ឡើងវិញ លោកអ្នក​គួរ​ទទួលទាន​៖
​    ​- សាច់​
​    ​- អាហារ​សមុទ្រ​
​    ​- មាន់​ទា​
​    ​- ស៊ុត​

​    ​នៅពេល​និយាយ​ដល់​ការបង្កើន​ជាតិ​ដែក​ឡើងវិញ សូមកុំ​ខ្លាច​ក្នុងការ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​៕  

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់