adverise with khmeread Screenshot 1 1

ចង់បាន​សក់​ទន់​និង​រលោង​ចែងចាំង​តាមបែប​ធម្មជាតិ មានអី​ពិបាក​!

    ​លោកអ្នក​ប្រហែលជា​ឆ្ងល់​ហើយ​ថា​គេ​ប្រើ​ក្រដាស​អាលុយមីញ៉ូម​គ្រប​ក្បាល​ក្នុង​គោលបំណង​អ្វី ប៉ុន្តែ​ល្បិច​ដ៏​អស្ចារ្យ​នេះ​ពិតជា​នឹង​ធ្វើឱ្យ​លោកអ្នក​ជ្រួលជ្រើម​ចង់​សាកល្បង និង​សូម្បីតែ​ជាងកាត់សក់​ក៏​ចង់​សាកល្បង​ដែរ​។ 

​    ​ជាមួយ​ល្បិច​សាមញ្ញ​នេះ​លោកអ្នក​នឹង​ទទួលបាន​សក់វែង ស្អាត ឫស​សក់​រឹងមាំ ភ្លឺរលោង និង​សរសៃសក់​ទន់​ល្មឿយ​។ 

​    ​* គ្រឿងផ្សំ​
​    ​- ក្រូច​ភ្លា ឬ​ក្រូចពោធិ៍សាត់ ឬ​ក្រូចថ្លុង ១ ផ្លែ​
​    ​- ចេក ១ ផ្លែ​
​    ​- ទឹកដោះគោឆៅ ២ លីត្រ​
​    ​
​    ​រឿង​ដំបូង​ដែល​ត្រូវធ្វើ​គឺ​ច្របាច់​ក្រូច​ភ្លា ក្រូចពោធិ៍សាត់ ឬ ក្រូចថ្លុង​។ ដាក់​ចេក​ក្នុង​ម៉ាស៊ីន​ក្រឡុក​កិន​ឱ្យ​ម៉ដ្ឋ​។ បន្ទាប់មក​ដាក់​គ្រឿងផ្សំ​ដទៃទៀត​ចូល ហើយ​លាយ​ឱ្យ​សព្វ​។ 

​    ​លាប​គ្រឿងផ្សំ​ទាំងអស់​លើស​ក់ ហើយ​បន្ទាប់មក​គ្រប​សក់​ជាមួយនឹង​ក្រដាស​អាលុយមីញ៉ូម​។ ទុកចោល​កន្លះ​ម៉ោង បន្ទាប់មក​កក់​សាប៊ូ​សម្អាត​ដូច​សព្វមួយដង​។ 

​    ​រូបមន្ត​នេះ​នឹងធ្វើ​ឱ្យ​សក់​ទន់​រលើបរលោង មាន​សុខ​ភាពល្អ និង​ស្រស់ស្អាត​បែប​ធម្មជាតិ​។ មួយ​សប្តាហ៍​ធ្វើ​ពីរ​ទៅ​បី​ដង​ជាការ​ប្រសើរ​បំផុត​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ហ្វូ​ត​ហ៊ែ​ល​ស៊ី​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់