adverise with khmeread G829f38g92f323f32fg892g839fg9823f9g8

ក្រោយ​លុបមុខ​ជាមួយ​ប្រេងដូង​និង​ម្សៅ​មេនំ​ប៉័ង លោកអ្នក​នឹង​ទទួលបាន​លទ្ធផល​មិន​នឹកស្មាន​ដល់​មួយ​នេះ​!

    ​ជា​ការពិត​ប្រេងដូង និង​ម្សៅ​មេនំ​ប៉័ង​ផ្សំ​ចូលគ្នា​ត្រូវបានគេទទួលស្គាល់​ថា​ជា​ក្រែ​ម​លាបមុខ​ធម្មជាតិ ដែលមាន​ប្រសិទ្ធភាព​ជួយ​ធ្វើឱ្យ​មុខ​ស្អាត និង​ភ្លឺរលោង​។ វា​ជា​ក្រែ​ម​ធម្មជាតិ​សម្រាប់​ខាត់​ស្បែក​ដ៏​អស្ចារ្យ​ដើម្បី​កម្ចាត់​កោសិកា​ស្បែក​ងាប់ ជួយ​រក្សា​សំណើម​ស្បែក និង​ធ្វើឱ្យ​ស្បែក​រលោង​ស្អាត​។ 

​    ​* គ្រឿងផ្សំ​សំខាន់​
​    ​- ប្រេងដូង​
​    ​- ម្សៅ​មេនំ​ប៉័ង (Baking Soda)
​    ​
​    ​* របៀប​ធ្វើ​
​    ​ដើម្បី​ដឹង​ពី​បរិមាណ​គ្រឿងផ្សំ​ទាំងពីរ ជាបឋម​លោកអ្នក​ត្រូវតែកំណត់​ប្រភេទ​ស្បែក​របស់​លោកអ្នក​។ ប្រសិនបើ​លោកអ្នក​មាន​ស្បែក​ស្តើង ត្រូវ​ប្រើ​រូបមន្ត ២:១​។ ឧ​. ប្រេងដូង ២ ស្លាបព្រា​បាយ និង​ម្សៅ​មេនំ​ប៉័ង ១ ស្លាបព្រា​បាយ​។ ក្រៅពីនេះ​ត្រូវ​លាយ​តាម​រូបមន្ត ១:១ ទាំងអស់​។ 

​    ​លាយ​គ្រឿងផ្សំ​ទាំងពីរ​ឱ្យ​សព្វ រួច​លាប​ថ្នមៗ​លើ​ស្បែក​។ លោកអ្នក​អាច​ប្រើ​បាន​ពីរ​ជម្រើស ទីមួយ​គឺ​ប្រើ​វា​ធ្វើជា​ម៉ាស​បិតមុខ​បី​បួន​នាទី សឹម​លាង​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ ជម្រើស​ទី​ពីរ​គឺ​យក​គ្រឿងផ្សំ​ទាំងពីរ​លាយ​ជាមួយនឹង​ទៅ​ក្តៅ​ឧណ្ហៗ​មួយ​ផ្តិល រួច​យកមក​លុបមុខ​។  

​    ​ឧស្សាហ៍​ធ្វើ​វា​រាល់ថ្ងៃ​ដើម្បី​ស្បែក​មុខ​រលោង​ស្រស់ស្អាត​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ហ្វូ​ត​ហ៊ែ​ល​ស៊ី​ធីប​

អ្នកនឹងចូលចិត្ត

មតិយោបល់