adverise with khmeread Detox drink

នេះ​ជា​រូបមន្ត​ដុត​ជាតិ​ខ្លាញ់ និង​កម្ចាត់​ជាតិពុល​ដ៏​អស្ចារ្យ​!

​    ​លោកអ្នក​ប្រហែលជា​ធ្លាប់​ដឹង​ហើយ​អំពី​អត្ថប្រយោជន៍​របស់​ខ្ញី ប៉ុន្តែ​លើក​នេះ​លោកអ្នក​អាច​សាកល្បង​ផ្សំ​ជាមួយ​ផ្លែ​សារី​វិញ​ម្តង​។ 

​    ​ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ជាច្រើន​បានបង្ហាញ​ថា បន្សំ​ទាំងនេះ​ជួយ​សម្អាត និង​ពង្រឹង​រាងកាយ​។ ផ្លែ​សារី​ដ៏​ឈ្ងុយឆ្ងាញ់ និង​ផ្អែម​ពិសា​នេះ​គឺជា​ប្រភព​ដ៏​សម្បូរបែប​នៃ​កាក​សរសៃ​ហ្វា​យ​បឺ ដែលមាន​ឥទ្ធិពល​វិជ្ជមាន​ទៅលើ​ប្រព័ន្ធ​បេះដូង និង​រំលាយ​អាហារ​។ 

​    ​* គ្រឿងផ្សំ​
​    ​- សារី ៣ ផ្លែ​
​    ​- ខ្ញី​ស្តើងៗ ២ បន្ទះ​
​    ​- ត្រសក់​ចិត​សំបក​រួច ១/២
​    ​- ក្រូចឆ្មា ១ ចំហៀង​

​    ​* របៀប​ធ្វើ​
​    ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ម៉ាស៊ីន​ក្រឡុក​។ ផឹក​ភេសជ្ជៈ​នេះ​គឺ​ដើម្បី​កម្ចាត់​ជាតិពុល និង​ដុត​ជាតិ​ខ្លាញ់​។  

​    ​* របៀប​ប្រើ​
​    ​ផឹក​វា​មុន ឬ​ក្រោយពេល​អាហារ​ទាំងបី​។ ផឹក​រហូត​ទាល់តែ​ទទួលបាន​លទ្ធផល​ពេញចិត្ត​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ហ្វូ​ត​ហ៊ែ​ល​ស៊ី​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់