adverise with khmeread Jjjjj 1

ដោយសារ​កំហុស ៥ យ៉ាងនេះ​ទើប​លោកអ្នក​ពុំមាន​ជើង​ស្អាត​ដូច​គេ​

    ​រដូវក្តៅ​ជា​រដូវ​មួយ​ដែល​នារីៗ​និយម​បង្ហាញ​ជើង​ឱ្យគេ​បានឃើញ ដូច្នេះ​ប្រសិនបើ​លោកអ្នក​ចង់​សម្រេចបាន​រាងកាយ​ស្រស់ស្អាត​គ្រប់ផ្នែក​ជាពិសេស ជើង​ស្អាត លោកអ្នក​គួរ​ចៀសវាង​កំហុស​ទាំង ៥ ដូចខាងក្រោម​៖

​    ​១. អង្គុយ​យូរពេក​
​    ​អង្គុយ​យូរ​ធ្វើឱ្យ​ខ្សោយ​លំហូរ​ឈាម​ទៅ​ជើង ជាហេតុ​ធ្វើ​ឱ្យជើង​រីក​មាឌ​មិន​ស្អាត​នោះទេ​។ 

​    ​២. អង្គុយ​គង​ទាក់​ខ្លា​
​    ​អង្គុយ​គង​ទាក់​ខ្លា​មើលទៅ​ទាក់ទាញ​ក៏ពិតមែន ប៉ុន្តែ​សរសៃឈាម​ក្នុង​ជើង​របស់​អ្នក​កំពុង​រង​សម្ពាធ ដែល​អាច​បណ្តាលឱ្យ​ប៉ោង​សរសៃឈាម​លើ​ជើង មើលទៅ​មិនគួរ​ឱ្យ​ចង់​គយគន់​នោះទេ​។ គេ​មិនបាន​ហាម​គង​ទាក់​ខ្លា​ទេ ក៏ប៉ុន្តែ​មិនគួរ​គង​ទាក់​ខ្លា​ឱ្យលើស ១០ នាទី​នោះឡើយ​។ 

​    ​៣. ពុំបាន​លាប​ក្រែ​មកា​រពារ​ជើង​
​    ​ជើង​របស់​លោកអ្នក​ក៏ដូចជា​ស្បែ​កមុខ​ដែរ ពោលគឺ​វា​ត្រូវការ​ក្រែ​ម​ដើម្បី​ការពារ​កុំឱ្យ​គ្រា​ត​គ្រើម​ផងដែរ​។ លោកអ្នក​គួរ​លាប​ក្រែ​មកា​រពារ​ជើង​យ៉ាងតិច ២ ដង​ក្នុង​មួយ​សប្តាហ៍​។ 

​    ​៤. មិន​រវីរវល់​នឹង​ស្នាម​មុត ឬ ស្នាម​ដេរ​
​    ​ពេល​មាន​របួស​ជើង​តិចតួច ដូចជា​ស្នាម​មុត ឬ​ស្នាម​ដេរ លោកអ្នក​ពុំ​សូវ​ខ្វល់​ប៉ុន្មាន​ទេ​។ នេះហើយ​ជា​មូលហេតុ​ដែល​ធ្វើឱ្យ​ជើងមាន​ស្នាម​អាក្រក់​មើល​។ លោកអ្នក​គួរ​លាង​របួស​ឱ្យបាន​ទៀត​ទាត់​ដោយ​ប្រើ​សំឡី​។ 

​    ​៥. កោរ​រោមជើង​ដោយ​ឥត​ប្រើ​ក្រែ​ម​លាប​
​    ​ប្រសិនបើ​លោកអ្នក​គ្មាន​ក្រែ​ម​លាប​ពេល​កោរ​រោម​ជើងទេ សូម​ប្រើ​ប្រេងដូង​ឬ​ប្រេង​អូ​លីវ​ជំនួស​ក៏បាន​។ វា​ធ្វើឱ្យ​ស្បែក​រលោង​ងាយស្រួល​កោរ និង​មិន​បង្ក​ស្នាម​មុត ឬ​កន្ទួល​ស្បែក​ជាដើម​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​អ៊ែន​ណេ​ត​ឆឺ​រ៉​ល​មេ​ឌី​ស៊ីន​

អ្នកនឹងចូលចិត្ត

មតិយោបល់