adverise with khmeread Enhanced 6508 1461570507 11 750x500

បច្ចេកទេស​កាត់បន្ថយ​កម្តៅ​នៅ​ឥណ្ឌា​!!!

    ​ខុសពី​ពិភព​ស្រមើល​ស្រមៃ Westeros ប្រទេស​ឥណ្ឌា​មាន​ដំណោះស្រាយ​នៃ​ការផ្លាស់ប្ដូរ​អាកាសធាតុ​ប្លែក​ខុសគេ​ក្នុង​រដូវក្ដៅ​នេះ​។​

​    ​ខែឧសភា​ដែលជា​ខែ​ក្តៅ​បំផុត​កំពុង​ខិតជិត​មកដល់ ប៉ុន្ដែ​ប្រទេស​ឥណ្ឌា​បាន​ឡើង​សី​តុ​ណ្ហា​ភាព​ខ្ពស់​រួច​បាត់ទៅហើយ​។​

​    ​ព្រះអាទិត្យ​នឹង​សប្បាយ​ដុត​ប្រជាជន​ឥណ្ឌា​ទូទាំងប្រទេស​និង​គ្មាន​ម៉ាស៊ីនត្រជាក់​ណា​ដែល​អាចជួយ​ក្នុង​រឿងនេះ​បានឡើយ​។​

​    ​ស្ថានភាព​នេះ​គឺ​អាក្រក់​បំផុត​សម្រាប់​អ្នកដំណើរ​នៅតាម​ដងផ្លូវ​។ ដើម្បី​ប្រឆាំងនឹង​កម្ដៅ​ព្រះអាទិត្យ អាជ្ញាធរ​ក្នុង​ទីក្រុង Nagpur បាន​ដោះស្រាយ​ជាមួយនឹង​វិធី​ដ៏​គួរឱ្យ​សរសើរ​មួយ​។ ពួកគេ​បាន​ដំឡើង​សំណាញ់​តង់​កៅស៊ូ​ពណ៌​នៅ​កន្លែង​ភ្លើង​សញ្ញា​ចរាចរណ៍​។​

​    ​សីតុណ្ហភាព​ក្នុង​ទីក្រុង Nagpur បាន​កើនឡើង​ទៅដល់ ៤៤​អង្សា​ក្នុង​ខែមេសា​នេះ ហើយ​ការដំឡើង​តង់​កៅស៊ូ​នេះ​ទទួលបាន​ការស្វាគមន៍​ពី​អ្នកដំណើរ​ជាមួយនឹង​ភាព​រីករាយ​ក្រៃលែង​។​

​    ​វា​គឺជា​គំនិត​មួយ​អស្ចារ្យ និង​សង្ឃឹមថា​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​ប្រទេស​ឥណ្ឌា​នឹងធ្វើ​ត្រាប់​តាម​គំរូ​អាជ្ញាធរ​ក្នុង​ទីក្រុង Nagpur៕

adverise with khmeread
ប្រភព៖ indiatime

អ្នកនឹងចូលចិត្ត

មតិយោបល់