adverise with khmeread Official facebook logo slide

អ្នកណាខ្លះ​ចុះឈ្មោះ​នៅលើ Facebook ១០ នាក់​ដំបូង​?

​    ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ល្បី​ជាងគេ​នៅលើ​ពិភពលោក Facebook ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​៤ កុម្ភៈ ឆ្នាំ​២០០៤​។​

​    ​Facebook មាន​មនុស្ស​ចូល​លេង​ក្នុង​មួយខែ ប្រហែល ១,៦ ពាន់​លាន​នាក់​។ តើ​អ្នកដឹង​ទេ ថា​អ្នកណា​បង្កើត​គណនី​១០​នាក់​ដំបូង​នៅលើ Facebook? ខាងក្រោម គឺជា​អ្នក​ទាំង​១០​។​

​    ​១. Mark Zuckerberg ៖ ជា​អ្នកបង្កើត Facebook និង​ជា​អតិថិជន​ដំបូង​ផងដែរ​។​

​    ​២. Chris Hughes ៖ ប្រធាន​ប្រតិបត្តិ និង​និពន្ធ​នាយក The New Republic Magazine​។​

​    ​៣. Dustin Moskovitz ៖ ត្រូវជា​មិត្ត​រួម​ថ្នាក់ Mark Zuckerberg និង​មនុស្ស​ម្នាក់​ចូលរួម​បង្កើត Facebook ដែរ​។ ប៉ុន្ដែ​គាត់​បាន​ចាក​ចេញពី Facebook ជាមួយនឹង​លោក Justin Rosenstein នៅ​ឆ្នាំ​២០០៨ និង​បាន​បង្កើត Asana ដោយ​ខ្លួន​ពួកគេ​។​

​    ​៤. Arie Hasit ៖ ជា​គ្រូបង្រៀន​មិន​គិត​ផលប្រយោជន៍​ហៅថា NOAM Olami មកពី​អ៊ីស្រាអែល​។​

​    ​៥. Andrew McCollum ៖ ជា​អ្នកចូលរួម​បង្កើត Facebook មួយរូប​ដែរ​។ ឥឡូវ​ធ្វើការ​ជា CEO នៅ​ក្រុមហ៊ុន Philo ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ី​ន​ធឺ​ណេ​ត​ទូរទស្សន៍​ប្រទេស​អាមេរិក​។​

​    ​៦. Colin Kelly ៖ ជា​ជំនួយការ​ផ្នែក​ស្រាវជ្រាវ​រូបវិទ្យា​នៅ​សាកលវិទ្យាល័យ Harvard ទទួលបាន​សញ្ញាប័ត្រ JD Degree ពី​សកល​វិទ្យាល័យ Columbia University School of Law​។​

​    ​៧. Mark Kaganovich ៖ ជា​អ្នក​ជីវសាស្ត្រ​បញ្ចប់​ការសិក្សា​ផ្នែក​ជីវសាស្ត្រ​វិទ្យា​នៅ Harvard ជា​កន្លែង​ដែល​បាន​ជួប Mark Zuckerberg អំឡុងពេល​ម៉ោង​គណិតវិទ្យា​និង​ស្នាក់នៅ​ជាមួយគ្នា​។​

​    ​៨. Andrei Boros ៖ បញ្ចប់​សញ្ញាប័ត្រ​សេដ្ឋកិច្ច​ពី Harvard បាន​ក្លាយជា​ម្ចាស់​អាជីវកម្ម​សេវា​ហិរញ្ញវត្ថុ​។ គាត់​មាន​ជំនាញ​មូលនិធិ ការពារ​ហានិភ័យ និង​ធ្វើជា​ពាណិជ្ជករ​នៅ JP Morgan Chase ។​

​    ​៩. Manuel Antonio Aguilar ៖ គាត់​គឺជា​ប្រធាន​នៃ​ក្រុមហ៊ុន​សំណង់ CASSA ។​

​    ​១០. Zach Bercu ៖ ជា​វេជ្ជបណ្ឌិត​ម្នាក់​ធ្វើការ​ជា​ជំនួយការ​សាស្ត្រាចារ្យ​នៅ Emory University School of Medicine៕

adverise with khmeread
ប្រភព៖ ហ្វោសប៊ៃ

អ្នកនឹងចូលចិត្ត

មតិយោបល់