1

​អតីត​ខ្សែប្រយុទ្ធ Man Utd និយាយថា​បិសាច​ក្រហម​លែង​អស្ចារ្យ​សម្រាប់​គាត់​ទៀតហើយ​

​    ​ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្រុម Crystal Palace កីឡាករ Wilfried Zaha បាន​ងាក​មក​គាំទ្រ​ក្រុម​កំណើត​របស់គាត់​បន្ទាប់​ពី​ចំណាយពេល​ដ៏​ជូ​ចត់​ជាមួយ Manchester United អស់ ១៨ ខែ​។​

​    ​Zaha នឹង​លេង​នៅក្នុង​ការប្រកួត​ដ៏​ធំ​សម្បើម​នៅក្នុង​អាជីព​របស់គាត់​នៅ​ថ្ងៃទី ២១ ខែឧសភា ខាងមុខ​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ប៉ុន្តែ​គាត់​បាន​ទទូចថា គាត់​គ្មាន​ក្តី​អាណិត​អ្វី​ឡើយ និង​មានតែ​ការ​ខំប្រឹងប្រែង​ឱ្យ​ក្រុម Crystal ប៉ុណ្ណោះ​។​

​    ​គាត់​បាន​និយាយថា "​អ្នក​រាល់គ្នា​ប្រាប់​ខ្ញុំ​អំពី Man United ប៉ុន្តែ Man United គឺ​គ្រាន់តែ​ជា​ក្រុម​ដែល​ស្ថិតនៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ Palace ប៉ុណ្ណោះ​។ ខ្ញុំ​មិនឃើញ​មាន​អ្វី​ពិសេស​ផង​។ គោលដៅ​របស់ខ្ញុំ​គឺ​ឈ្នះ​! វា​អាចជា​មួយក្រុម United ឬក៏ Aston Villa ឬក៏ Chelsea ឬក៏​ក្រុម​ដទៃ​ផ្សេងទៀត ប៉ុន្តែ​ខ្ញុំ​ចង់​ឈ្នះ​"​។​

​    ​គាត់​បាន​បន្តថា "​វា​គ្មាន​ន័យ​អ្វី​ទាំងអស់​សម្រាប់​ខ្ញុំ ពេល​ខ្ញុំ​បាន​ទៅ​ក្រុម United​។ អ្វីដែល​បានកើត​ឡើង​នៅ United វា​បាន​កើតឡើង​រួច​អស់​ទៅហើយ​។ ខ្ញុំ​គាំទ្រ Palace ព្រោះ​ខ្ញុំ​កំពុង​លេង​ឱ្យ Palace​។ ខ្ញុំ​ពិតជា​ពេញចិត្ត​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​"​។​

​    ​ប៉ុន្តែ​គាត់​បាន​និយាយថា "​ខ្ញុំ​គ្មានអ្វី​ដើម្បី​ប្រឆាំង​ជាមួយ United ទេ​។ វា​នឹងមិន​ធ្វើឱ្យ​ខ្ញុំ​រីកចម្រើន​ឡើយ​។ ខ្ញុំ​នៅតែ​លេង​តាមរបៀប​ដែល​ខ្ញុំ​ធ្លាប់​លេង​។ ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​បំប៉ោង​សំណាញ់​ពួកគេ​បាន​។ ខ្ញុំ​នឹង​អបអរ​ប្រសិនបើ​ខ្ញុំ​ស៊ុត​ចូល​មែន​នោះ​"៕

ប្រភព៖ The Sun

មតិយោបល់