adverise with khmeread 1

​អនុប្រធាន​ក្លឹប Leicester ប្រាប់​ពី​មូលហេតុ​ដែល​ក្រុម​ទទួលបាន​ជោគជ័យ​

​    ​បើ​យោងតាម​អនុប្រធាន​ក្លឹប Leicester លោក Aiyawatt Srivaddhanaprabha បានឱ្យដឹងថា ក្រុម​ក​ញ្ជ្រ​ង​គ្មាន​អាថ៌កំបាំង​អ្វី​ឡើយ​ចំពោះ​ទម្រង់​លេង​ដ៏​ល្អ​របស់​ក្រុម​ក្នុង​រដូវ​កាល​នេះ​។​

​    ​ក្រុម​របស់លោក Claudio Ranieri ត្រូវការ​តែ​ប្រាំ​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ពី​ការប្រកួត​ដែល​នៅសល់​ចំនួន​បី​ប្រកួត​ដើម្បី​គ្រង​ជើងឯក Premier League​។​

​    ​កូនប្រុស​របស់​ម្ចាស់​ក្លឹប Leicester លោក Aiyawatt ដែលជា​ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន King Power បាន​និយាយថា "​យើង​គ្មាន​អាថ៌កំបាំង​អ្វី​ឡើយ​! កីឡាករ​ក្នុង​ក្រុម​កំពុង​ព្យាយាម​យ៉ាង​ខ្លាំ​ក្លា ហើយ​កម្លាំងចិត្ត​ក្នុង​ក្រុម​ក៏​ល្អ​ទៀត​។ ការឡើង​កូដ​របស់ Leicester គឺ​ពិតជា​ល្អ​សម្រាប់​បាល់ទាត់​និង​សម្រាប់​មនុស្ស​រាល់គ្នា​ដែល​ស្រឡាញ់​បាល់ទាត់​"​។​

​    ​គាត់​បន្តថា "​ខ្ញុំ​ក៏​លេង​កីឡា​ដែរ ហើយ​ខ្ញុំ​ដឹងថា ការជំរុញ​ទឹកចិត្ត​ពី​កីឡាករ Jamie និង​ការជំរុញ​ទឹកចិត្ត​ពី Leicester បាន​ជំរុញ​ទឹកចិត្ត​មនុស្ស​រាល់គ្នា​នៅក្នុង​ពិភពលោក​នេះ​។ យើង​មាន​អ្នកគាំទ្រ​ថៃ​តែ ៦០០ នាក់​បាន​ចូលរួម​និង​មើល​ការប្រកួត​របស់ Leicester ដែលជា​ក្រុម​កាលពី​ប្រាំមួយ​ឆ្នាំមុន គ្មាន​នរណា​ស្គាល់​នោះឡើយ​។ យើង​ព្យាយាម​ប្រាប់​ជនជាតិ​ថៃ​ថា អ្នកមាន​ក្រុម​របស់​អ្នក​ហើយ អ្នកមាន​ក្រុមទី​ពីរ​របស់​អ្នក​គឺ Leicester នេះឯង ដូច្នេះ រាល់ពេល Leicester លេង សូម​ចូលរួម​គាំទ្រ​ទាំងអស់គ្នា​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់