adverise with khmeread 1

Wolfsburg ផ្តាច់​កុងត្រា​កីឡាករ Bendtner បន្ទាប់ពី​គាត់​ចេញ​ច​រិ​កកូន​ក្មេង​!

​    ​ខ្សែប្រយុទ្ធ Nicklas Bendtner ត្រូវបាន​ផ្តាច់​កុងត្រា​ដោយ​ក្លឹប Wolfsburg បន្ទាប់ពី​ចូលរួម​ជាមួយ​ក្រុម​ទើបតែ​បាន ១៤ ខែ​។​

​    ​ក្រុម​នៅ​ប្រទេស​អាល្លឺម៉ង់​មួយ​នេះ បាន​បញ្ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​វេ​ប​សាយ​របស់​ក្រុម​កាលពី​ថ្ងៃ​ចន្ទ ដោយ​ពន្យល់​ពី​ការសម្រេចចិត្ត​បណ្តេញ​អតីត​ខ្សែប្រយុទ្ធ Arsenal រូបនេះ​។​

​    ​នៅក្នុង​សេចក្តីថ្លែងការណ៍​បានសរសេរថា "​ខ្សែប្រយុទ្ធ Nicklas Bendtner នឹង​មិនមែនជា​កីឡាករ​របស់​ក្លឹប VfL Wolfsburg តទៅទៀត​ឡើយ​។ កុងត្រា​ជាមួយ​កីឡាករ​សញ្ជាតិ​ដា​ណឺ​ម៉ា​កវ័យ ២៨ ឆ្នាំ​រូបនេះ ដែល​នឹងត្រូវ​ផុតកំណត់​នៅ​ខែមិថុនា ឆ្នាំ ២០១៧ ត្រូវបាន​បញ្ចប់​ជាមួយនឹង​វិធានការ​បន្ទាន់​។ Bendtner ជួនកាល​មិនបាន​ធ្វើការ​ហ្វឹកហាត់​ជាមួយ​ក្រុម​ហើយ​កាលពីពេល​ថ្មីៗ​នេះ​គាត់​បាន​យក​លេស​ជាច្រើន​ក្នុងការ​ចូលរួម​ជាមួយ​ក្រុម​។ ចំពោះ​ហេតុផល​នេះ ការសម្រេចចិត្ត​ពី​ភាគ​គី​ទាំងអស់​ដើម្បី​បញ្ចប់​ទំនាក់ទំនង​រប​ស់​យើង​ជា​អចិន្ត្រៃយ៍​គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​ភាគ​គី​ទាំងអស់​។ យើង​សូម​ជូនពរ​ដល់ Nicklas ឱ្យ​ជួបតែ​សំណាងល្អ​ចំពោះ​អាជីព​របស់គាត់​នៅ​ថ្ងៃ​អនាគត​"​។​

​    ​កីឡាករ​អន្តរជាតិ​ដា​ណឺ​ម៉ាក​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្រុម Wolfsburg ដោយ​ឥតគិតថ្លៃ​កាលពី​ឆ្នាំ ២០១៤ ហើយ​គាត់​រកបាន​ប្រាំបួន​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៤៧ លើក ប៉ុន្តែ​គាត់​មិនបាន​លេង​ចាប់តាំងពី​បរាជ័យ ៣-០ ក្រោយ​ថ្វី​ជើង Schalke កាលពីដើម​ខែមករា​។ គាត់​ក៏​មិនបាន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​តាំងពី​ខែវិច្ឆិកា​ឆ្នាំមុន​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Telegraph

មតិយោបល់