adverise with khmeread 1

McGregor ត្រឡប់មក​កម្មវិធី UFC 200 វិញ​ហើយ​អាច​នឹង​សងសឹក Nate Diaz នាពេលខាងមុខ​

​    ​ប្រធាន​ក្រុមហ៊ុន Ultimate Fighting Championship លោក Dana White បាន​ដក​កីឡាករ Conor McGregor ចេញពី​ព្រឹត្តិការណ៍ UFC 200 បន្ទាប់​កីឡាករ​ក្បាច់គុណ​ចម្រុះ​សញ្ជាតិ​អៀរ​ឡង់​រូបនេះ​មិនបាន​បង្ហាញខ្លួន​នៅក្នុង​សន្និសីទកាសែត​មុននឹង​គាត់​ប្រកាស​ពី​ការចូលនិវត្តន៍​។​

​    ​កីឡាករ​វ័យ ២៧ ឆ្នាំ​រូបនេះ​មិន​សប្បាយចិត្ត​ចំពោះ​ការផ្សព្វផ្សាយ​ជាច្រើន​សម្រាប់​ការប្រកួត ដោយ​អះអាងថា គាត់​ចង់​ផ្តោត​លើក​ហ្វឹកហាត់​ឱ្យ​ច្រើនជាង​នេះ​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី អ្នក​ទាំងពីរ​ហាក់​ត្រូវរ៉ូវ​គ្នា​វិញ ដែល​រឿងនេះ​នឹង​អនុញ្ញាតឱ្យ McGregor មានមុខ​នៅ​ទីក្រុង Las Vegas នៅ​ថ្ងៃទី ៩ ខែកក្កដា​ខាងមុខ​។​

​    ​ហើយ​មាន​ព័ត៌មាន​ក្រៅផ្លូវការ​ប្រកាសថា McGregor នឹង​ប្រកួត​សងសឹក​ជាមួយ​កីឡាករ Nate Diaz ដែល​បាន​បំបាក់​ខ្លួន​កាលពី​ជំនួប​ចុងក្រោយ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់