adverise with khmeread 1

​ឮ​អត់ Real Madrid! Silva ថា ឱ្យតែ​គ្រប់គ្រង​បាល់​ច្រើន Man City នឹង​ស៊ី​ផុយ​

​    ​ខ្សែបម្រើ Manchester City កីឡាករ David Silva បាន​និយាយ​អំពី​ក្បួន​ដែល​ត្រូវ​លេង​ជាមួយ Real Madrid នៅថ្ងៃនេះ ដើម្បី​បញ្ចប់​ក្តីសង្ឃឹម​របស់ Real Madrid នូវពាន Champions League លើក​ទី ១១ របស់​ពួកគេ​។​

​    ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ BT Sport កីឡាករ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​និយាយថា "​យើង​ត្រូវការ​គ្របដណ្តប់​ភាគរយ​គ្រប់គ្រង​បាល់​! យើង​ចូលចិត្ត​មាន​បាល់​គ្រប់គ្រង​ហើយ​ប្រសិនបើ​រក្សា​វា​បាន យើង​គឺជា​ក្រុម​ដ៏​គ្រោះថ្នាក់​"​។​

​    ​គាត់​បន្តថា "​នៅពេលដែល​ខ្ញុំ​ចូលរួម​ជាមួយ​ក្រុម​នេះ​កាលពី​ប្រាំមួយ​ឆ្នាំមុន ពួកគេ​មិនដែល​បាន​លេង​ក្នុង​ក្របខ័ណ្ឌ Champions League ឡើយ ប៉ុន្តែ​ឥឡូវ​យើង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ វា​បង្ហាញថា ក្លឹប​នេះ​កំពុងតែ​រីកចម្រើន​ឡើង ហើយ​អ្នក​រាល់គ្នា​ដឹងថា​គោលដៅ​របស់​យើង​ជា​អ្វី​។ Champions League គឺជា​ពាន​តែមួយគត់​ដែល​ខ្ញុំ​មិនដែល​ឈ្នះ​ហើយ​ខ្ញុំ​ពិតជា​ចង់​ឈ្នះ​វា​ខ្លាំងណាស់​"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់