adverise with khmeread 8d937abe 1d38 46b3 8d30 ca32c7242beb

ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​៣​កញ្ចប់​

      ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​នា​វេលា ម៉ោង​១១ ​និង​៤៥​នាទី​ថ្ងៃទី​២៥​ ខែមេសា ​ឆ្នាំ​២០១៦ ចំណុច​ផ្លូវ​១៥៤ ក្នុង​ចំណត​ឡាន​ផ្សារ​​សុរិយា​ម៉​ល សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ​បង្ក្រាប​​​​​ និង​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ករណី​ពាក់ព័ន្ធ​គ្រឿងញៀន​។​

      មន្ត្រី​អាវុធហត្ថ​និយាយថា ជនសង្ស័យ​ឈ្មោះ ប៉ាន់ ថៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ។ វត្ថុតាង​ចាប់យក​រួមមាន ក្រាម​ស​ថ្លា​ចំនួន​០៣​កញ្ចប់​,​ទូរស័ព្ទ​សាំ​សុង​០១​គ្រឿង​,​នាឡិកាដៃ​០១​គ្រឿង​។​

      បច្ចុប្បន្ន​បាន​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ចាត់ការ​បន្ត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់