adverise with khmeread News3

Grace Chan ក្លាយជា​តារា​ស្អាត​ជាងគេ នៅពេល​សម្ពោធ​រឿង Blue Veins

​    ​Grace Chan បាន​ក្លាយជា​តារា​ស្រី​ស្អាត​ដាច់​គេ នៅពេល​នាង​ចូលរួម​សម្ពោធ​រឿង​ភាគ Blue Veins នៅ Kwai Fong​។ ហើយ​នាង​ក៏បាន​លាតត្រដាង​អំពី "​សម្លៀកបំពាក់​ក្នុងពេល​សម្តែង​" ផងដែរ​។

​    ​នាង​និយាយថា "​សម្លៀកបំពាក់​គឺ​កាន់តែ​តឹង​ជាង​មុន​ហើយ​ឥឡូវ ហើយ​ខ្ញុំ​ចង់​ដេរ​ផ្នែក​កណ្ដាល​ខ្លះ ប៉ុន្ដែ​សម្លៀកបំពាក់​នោះ​ជា​កម្មសិទ្ធិ​របស់គេ​"​។​

​    ​នាង​ក៏បាន​សម្ដែង​ការ​ត្រេកអរ​ចំពោះ​ការកើនឡើង​កម្រិត​អ្នកទស្សនា​រឿង​ថ្មី​នេះ​ផងដែរ ដោយ​និយាយថា "​ការឆ្លើយតប​របស់​ទ​ស្ស​និក​ជន​មិន​អន់​ទេ ប៉ុន្តែ​យើង​មិនអាច​ព្យាករ​ពី​លទ្ធផល​ដោយ​ការ​ក្រឡេកមើល​អត្រា​អ្នកទស្សនា​មួយ​មុខ​ទេ​។ (​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ខ្លះ​និយាយថា អ្នក​សម្តែង​ល្អ ប្រសិន​មិន​និយាយ​?) អូ​មិនអាច​ទេ​! តួនាទី​របស់ខ្ញុំ​តម្រូវឱ្យ​ខ្ញុំ​ត្រូវតែ​និយាយ ហើយ​សូម​អរគុណ​សម្រាប់​ការសរសើរ​នេះ​។ វា​ពិតជា​លំបាក​ណាស់​ក្នុងការ​សម្តែង​ជា​តួអង្គ​នេះ​ព្រោះ​អ្នក​ត្រូវ​ប្រើ​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​បង្ហាញ​ទស្សនៈ​របស់​អ្នក​។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ស្រួល​ចិត្ត​ហើយ​ឥឡូវនេះ និង​សូម​អរគុណ​អ្នក​គ្រប់គ្នា​ចំពោះ​ការ​តម្រែតម្រង់​រូបខ្ញុំ​"៕ 

adverise with khmeread
ប្រភព៖ Enews

មតិយោបល់