adverise with khmeread 86aecb27 61e7 43fc 8cfe 342289a97fb5

សន្តិសុខឯកជនម្នាក់កើតរោគខ្យល់ត្រូវបានជួយសង្គ្រោះ

​     ភ្នំពេញ​ ៖​ សន្តិសុខឯកជនម្នាក់កើតរោគខ្យល់ ដេកនៅក្រោមដើមឈើ ត្រូវបានលោកចៅសង្កាត់ស្ទឹងមានជ័យបញ្ជាកម្លាំងចុះទៅមើល​ និងបានទាក់ទងហៅឡានពេទ្យដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។

​     បុរសនោះមានឈ្មោះ អិប បោង អាយុ៤០ឆ្នាំជាងនិងមានកាតសម្គាល់ជាសន្តិសុខនៅក្រុមហ៊ុនAGS។ ភ្លាមៗនោះបានអ្នកស្រុកជួយកោសខ្យល់ឱ្យ​ មុនពេលឡានពេទ្យទៅដល់។​ ឥឡូវគាត់កំពុងសំរាកនៅមន្ទីរពេទ្យរុស្ស៊ី។

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់