adverise with khmeread 108445 r 1449215030108

នាង Mai Davika Hoorne និង​តារា​ប្រុស Tik Jesadaporn Pholdee ចុះ​កុងត្រា​ថត​រឿង​ថ្មី​មួយ​ឲ្យ​ប៉ុស្តិ៍​លេខ ៧

​តារា​ស្រី​នាង Davika រួមជាមួយ​តារា​ឯក​ប្រុស​លោក Tik Jesadaporn Pholdee បាន​ចុះ​កុងត្រា​ថត​ភាពយន្ត​ភាគ​ថ្មី​មួយ​ជាមួយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៧ កាលពី​ថ្ងៃទី ៥ ខែធ្នូ​កន្លងទៅ​។ អ្នក​ទាំងពីរ​នឹង​ចាប់​ដៃគូ​ជា​តួឯក​ក្នុង​រឿង​ភាគ​ថ្មី​ដែល​មិនទាន់​បញ្ចេញ​ចំណងជើង​មួយ​។ 

​រឿង​ដែល​ចំណាយ​ថវិកា​វិនិយោគ​ប្រមាណ ៥០ លាន​បាត​បាន​កំពុង​ធ្វើ​ឲ្យ​ទស្សនិកជន​និង​អ្នកគាំទ្រ​ទ​ន្ទះ​អ​ន្ទែ​ង​ចង់ដឹង​យ៉ាងខ្លាំង​ថា​តើ​វា​ជា​រឿង​អ្វី ហើយ​ពួកគេ​ក៏​ចង់​ឆាប់​បាន​ទស្សនា​វា​នាពេលខាងមុខ​នេះដែរ ព្រោះនេះ​ជា​លើកដំបូង​ហើយ​ដែល​អ្នក​ទាំងពីរ​សម្តែង​រួមគ្នា​និង​ប្រើប្រាស់​ថវិកា​ដ៏​ច្រើន​បែបនេះ​៕ 

adverise with khmeread

មតិយោបល់