adverise with khmeread 1

​លទ្ធផល ១-១ របស់ Spurs កាលពី​យប់មិញ​មានន័យថា Leicester ត្រូវការ​បី​ពិន្ទុ​ទៀត​នឹង​គ្រង​ជើងឯក Premier League

​    ​តើ​ការ​ប្រជែង​ពាន Premier League បានបញ្ចប់​ហើយ​មែន​ទេ​? លទ្ធផល ១-១ រវាង​ក្រុម Tottenham និង West Brom បាន​បង្ហាញថា មាន់​ខ្នាយ​មាស​ស្ថិតនៅ​ពីក្រោយ​ក្រុម​កំពូល​តារាង Leicester ប្រាំពីរ​ពិន្ទុ​ជាមួយ​ការប្រកួត​នៅសល់​ចំនួន​បី​ប្រកួត ហើយ​ប្រសិនបើ​កញ្ជ្រោង​យកឈ្នះ Manchester United នៅ​ថ្ងៃអាទិត្យ​នេះ នោះ​មានន័យថា ពួកគេ​នឹង​គ្រង​តំណែង​ជើងឯក​ក្នុង​រដូវ​កាល ២០១៥/១៦ នេះហើយ​។​

​    ​ការប្រកួត​កាលពី​យប់មិញ​នេះ ក្រុម​ទាំង​ពីរបាន​គាបសង្កត់​គ្នា​មួយតង់​ម្នាក់​។ ក្រុម Tottenham បាន​វាយបក​យ៉ាងខ្លាំង​ក្លាយ​ក្នុង​តង់​ទីមួយ រហូតដល់​កីឡាករ Dawson បាន​នាំ​បាល់​ចូល​ទី​ខ្លួនឯង ក្រោយពី​ការទា​ត់បាល់ Free Kick របស់ Spurs នៅ​នាទី​ទី ៣៣​។​

​    ​ប៉ុន្តែ Dawson ដដែល​បាន​ស្តារ​មុខមាត់​របស់ខ្លួន​ឡើងវិញ​ដោយ​ការ​តែ​ត​បញ្ចូល​ទី​នៅ​នាទី​ទី ៧៣ ហើយ​លទ្ធផល ១-១ នេះ​ក៏​រក្សា​រហូតដល់​បញ្ចប់​ការប្រកួត​។ មួយ​ពិន្ទុ​របស់ West Brom គឺ​គ្មាន​ន័យ​អ្វី​ឡើយ ប៉ុន្តែ​ពួកគេ​បាន​បំផ្លាញ​ក្តី​សុបិន​លើក​ពាន Premier League របស់ Spurs ដែល​ប៉ុនប៉ង​អស់​ជាច្រើន​សតវត្សរ៍​មកនេះ​៕​

 

adverise with khmeread

មតិយោបល់