4648d74a 9406 4744 9800 18fe62c3c1bd

ឆ្លង​ចរន្ត​អគ្គីសនី​ទុស្សេ​ខ្សែភ្លើង​ឃ្លាំង​ស្តុក​សម្ភារៈ​នៅ​អតីត​សួន​កំសាន្ត​ឌ្រី​ម​លេន​

     ភ្នំពេញ ៖ មាន​ហេតុការណ៍​មួយ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចេញមក​អន្តរាគមន៍​ភ្លាមៗ ដោយសារតែ​ឆ្លង​ចរន្ត​អគ្គីសនី​ទុស្សេ​ខ្សែភ្លើង រហូត​ចេញ​ជា​អណ្តាតភ្លើង​ឆាបឆេះ ឃ្លាំង​ស្តុក​សម្ភារៈ​ក្នុង​បរិវេណ​អតីត​ការិយាល័យ​សួន​កំសាន្ត​ឌ្រី​ម​លែ​ន កាលពី​វេលា​ម៉ោង​៧​ និង​៤០​នាទី​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។​

      ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​មាន​ផ្សែងហុយ​ចេញពី​ឃ្លាំង​ស្តុក​សម្ភារៈ​អតីត​ការិយាល័យ​សួន​កំសាន្ត​ឌ្រី​ម​លែ​ន​មួយសន្ទុះ​ក្រោយមក​ក៏បាន​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ អ្នកដំណើរ និង​សមត្ថកិច្ច​ផងដែរ។​

     ភ្លាមៗ​នោះ​រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង​បាន​ចេញមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​បានធ្វើ​ការបាញ់​ភ្លើង រហូត​រលត់​ជា​ស្ថាន​ពរ​មិនឱ្យ​រាលដាល​ដល់​កន្លែង​ផ្សេងទៀត ហើយ​ក្នុង​ហេតុការណ៍​ខាងលើនេះ គ្រាន់តែ​ខូចខាត​សម្ភារៈ​ដែល​ស្តុក​ទុក​ក្នុងនោះ​មួយចំនួន​ប៉ុណ្ណោះ៕

អ្នកនឹងចូលចិត្ត

មតិយោបល់