1

Vardy នឹង​ខកខាន​ដំណើរ​ទៅកាន់​ទឹកដី Old Trafford បន្ទាប់ពី​ទទួលបាន​បម្រាម​មួយ​ប្រកួត​

​    ​ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់ Leicester កីឡាករ Jamie Vardy នឹងមិន​ចូលរួម​ជាមួយ​ក្រុម​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ពានរង្វាន់ Premier League នៅ​ថ្ងៃ​អា​ទី​ត្យ​នេះ ក្នុងជំនួប​ជាមួយ​ក្រុម Manchester United ទេ បន្ទាប់ពី​គណៈកម្មការ​បទបញ្ញត្តិ​បានផ្តល់​ការពិន័យ​មួយ​ប្រកួត​ដល់​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ​ជុំវិញ​ការប្រព្រឹត្ត​អំពើ​សមរម្យ​របស់គាត់​។​

​    ​គណៈកម្មការ​បី​រូប​បានសម្រេច​ថា កំហឹង​របស់ Vardy ដែល​បណ្តាលឱ្យ​មានការ​បណ្តេញ​ចេញពី​ការប្រកួត​កាលពី​ជំនួប​ជាមួយ West Ham គឺ​ស័ក្តិសម​នឹង​ទទួល ហើយ​លោក Claudio Ranieri នឹង​បន្ត​ការប្រកួត​ដោយ​គ្មាន​កីឡាករ​ឆ្នើម​របស់គាត់​នៅ​ចុង​សប្តាហ៍​នេះ​។​

​    ​Vardy បាន​ខកខាន​ជ័យជម្នះ ៤-០ ទៅលើ​ក្រុម Swansea កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ដោយ​ត្រឹមតែ​បាន​មើល​ពី​កៅអី​ទស្សនា​នៅ​ទឹកដី King Power Stadium មុននឹង​ចូលរួម​កម្ម​វិធី​ផ្តល់រ​ង្វាន់ PFA នៅ​ទីក្រុង​ឡុង​ដ៍ ដោយ​គាត់​បានទទួល​ពានរង្វាន់​កិត្តិយស​ដោយសារ​រក​គ្រាប់​បាល់​បាន ១១ ប្រកួត​ជាប់​គ្នា​៕

ប្រភព៖ Daily Mail

មតិយោបល់