767ce8b3 d4f7 4534 a7d0 d5f73911dbe6

បុរស​ម្នាក់​ត្រូវ​មិ​ត្តិ​ភក្តិ​រត់ចោល បន្ទាប់ពី​ផឹកស៊ី​ចប់​គិតលុយ បែរជា​មកប្តឹង​ប៉ូលិស​ថា គេ​វាយយក​ម៉ូតូ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​រត់​ម៉ូតូឌុប​ម្នាក់ បាន​មិត្ត​ភ័ក្ត្រ​ហៅ​ផឹក​ស៊ីពេល​ស្រវឹង​រៀងៗ​ខ្លួន​ចប់​កម្មវិធី បាន​ឱ្យគេ​គិតលុយ​តែ​ត្រូវបាន​មិត្ត​ភ័ក្ត្រ​គេចខ្លួនបាត់ ពេល​អត់លុយ​ឱ្យគេ​ត្រូវ​ម្ចាស់​ហាង​ឃាត់​ម៉ូតូ​ទុក​នៅ​ហាង តែ​បុរស​នោះ​ទៅប្តឹង​សមត្ថកិច្ច​ថា​"​មាន​គេ​វាយយក​ម៉ូតូ​គាត់"​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នាទី​យប់​ថ្ងៃទី​២៥​ ខែមេសា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ហាង​យីហោ​ដា​រា​ថ្នល់​កោង តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ព្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    តាម​សម្តី​របស់​បុរស​ខាងលើ ដែលជា​អ្នករត់ម៉ូតូឌុប​បាន​ប្រាប់​ឱ្យដឹងថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​ឌុប​ម៉ូយ​ម្នាក់​ជាម​នុស្ស​ប្រុស​ក៏ដូចជា​មិត្ត​ភ័ក្ត្រ​ផងដែរ។ ​​បន្ទាប់មក​មិត្ត​ភ័ក្ត្រ​ក៏​បបួល​រូបគាត់ ចូល​ផឹកស៊ី​នៅ​ហាង​ប៊ៀ​រ​ហ្គា​ឌិន យីហោ​ ​តារា​ថ្នល់​កោង និង​បានកា​ម៉​ង​ម្ហូប​និង​ស្រា​ជាច្រើន​ដើម្បី​ផឹក​។ ខណៈពេល​ស្រវឹង​ក៏​ហៅ​គិតលុយ​ស្រាប់តែ​មិត្ត​ភ័ក្ត្រ​គេចខ្លួនបាត់​ដោយ​នៅសល់តែ​ម្នាក់ឯង​ដោយសារតែ​មិនមាន​លុយ​គ្រប់​ក៏​រត់​ចេញមកក្រៅ​តែ​ត្រូវ​ក្រុម​ម្ចាស់​ហាង​ដេញ​វាយ​និង​គំរាម​សម្លាប់​។ គាត់​បាន​បន្តថា បន្ទាប់មក​រូបគាត់​ក៏បាន​រត់​ទៅប្តឹង​សម្ថ​កិច្ច​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​ជួយ​អន្តរាគមន៍​។​

    តែបើ​តាម​សំដី​ម្ចាស់​ហាង​បានឱ្យដឹងថា​ពួកគាត់​ទាំង​២​នាក់​បាន​ចូលមក​ផឹក​តាំងពី​វេលា​ម៉ោង​៨​យប់​ និង​ហៅ​ស្រា​សូ​នី​ចំនួន​៣​ដក​រួមទាំង​សាច់​ក្លែម​ជាច្រើន​មុខ​ផងដែរ​។ លុះ​រហូតដល់​ម៉ោង​១១​យប់​ខណៈ​គិតលុយ​ពួកគាត់​ក៏​រត់​ដោយ​មិន​ព្រម​សងលុយ​ទើប​ពួកគាត់​ដេញ​ឃាត់​និង​ដកហូត​ម៉ូតូ​ម៉ា​កវេ​វ​មួយគ្រឿង​ទុក​រង់ចាំ​យកលុយ​មក​សង​ទើប​ប្រគល់ឱ្យ​វិញ​។​

    ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​បានធ្វើការ​សម្រួល​គ្នា​ដោយ​បុរស​អ្នករត់ម៉ូតូឌុប​យកលុយ​ចំនួន​១២០​ដូ​ល្លារ​ដើម្បី​បញ្ចប់រឿង​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់