adverise with khmeread Acfa8af8 a257 46e6 a9b4 433999274542

ឃាត់​យុវជន​ម្នាក់​តាម​ដីកា​ពីបទ​ឃាតកម្ម​

     ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ពញាក្រែក​ឃាត់ខ្លួន​នៅ​ថ្ងៃទី២៥​​​ ខែមេសា​ ឆ្នាំ​២០១៦ តាម​ដីកា​តុលាការខេត្ត​កំពង់ចាម​ពីបទ​ឃាតកម្ម​កាលពី​ឆ្នាំ​២០១១​មកម្ល៉េះ​។​

     ប៉ូលិស​និយាយថា កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ពញាក្រែក បាន​ឃាត់ខ្លួន​ឈ្មោះ ស៊ាន តន ហៅ សេត តន ភេទ​ប្រុស អាយុ១៧​ឆ្នាំ ដោយ ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ៦៨ ចុះ​ថ្ងៃទី ២៤/០៤/២០១៣ របស់លោក សែត​វិសិដ្ឋ​មុនី ចៅ​ក្រុម​ស៊ើប​សួរ​នៃ​សាលាដំបូង​ខេត្ត​កំពង​ចាម ក្នុងករណី​ឃាតកម្ម ប្រព្រឹត្ត​នៅ​ភូមិ​ត្រាច​ខោល ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក នៅ​ថ្ងៃទី០៩ ឆ្នាំ២០១១។​

     បច្ចុប្បន្ន ជនល្មើស​កំពុង​ឃាត​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក និង​កំពុង​បំពេញ​នីតិវិធី​បញ្ចូនទៅ​តុលាការ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់