adverise with khmeread 01

ទិដ្ឋភាព​ដ៏​កម្រ​នៃ​ការប្រយុទ្ធ​ស្លាប់​រស់​រវាង​ក្របី​និង​តោ​កំណាច​! ចុងក្រោយ​តោ​ងាប់​យ៉ាង​អាណោចអាធ័ម​!

​    ​នេះ​គឺជា​ទិដ្ឋភាព​អ្នកប្រមាញ់ (​តោ​) ក្លាយទៅជា​អ្នក​ដែល​គេ​ប្រមាញ់​វិញ នៅពេល​ក្របី​មួយ​ក្បាល​ចេញមក​សម្លាប់​តោ​នេះ​យ៉ាង​អាណោច​អ​ធ័​ម​។ នេះ​បើតាម​វេ​ប​សាយ​ដឹ​ថេ​ឡេ​ក្រាប​ចេញផ្សាយ​កាលពី​ថ្ងៃទី ២៥ ខែមេសា​។  

​    ​ក្របី​មួយ​ហ្វូង​បាន​បែក​ហ្វូង​ភ័យ​ស្លន់ស្លោ​នៅពេល​តោ​ពីរ​ក្បាល​ចាប់ផ្តើម​លប​ខាំ​ភ្លៅ​ក្របី​មួយ​ក្បាល ហើយ​ទីបំផុត​វា​ក៏​ខាំ​ជើង​ក្របី​នេះ​របួសធ្ងន់​បានសម្រេច​។ 

​    ​ជាង​ថតរូប លោក Wim van den Heever បាន​ជួប​ផ្ទាល់​និង​ផ្តិត​យក​ទិដ្ឋភាព​នេះ​នៅ​តំបន់​ដីសណ្ដ Okavango ប្រទេស​បុ​ត​ស្វា​ណា​។ 

​    ​ក្របី​ញី​នេះ​រងរបួស​គឺ​ដោយសារ​ចេញមក​ការពារ​កូន ហើយ​បើទោះជា​ដំបូង​បាន​ចាញ់​ប្រៀប​តោ​នេះ​ក៏ពិតមែន ប៉ុន្តែ​បាន​ព្រលះ​តោ​ញី​វិញ និង​បាន​ចាក់​តោ​ជាមួយនឹង​ស្នែង​របស់​វា​។ 

​    ​ការប្រយុទ្ធ​នេះ​បាន​បន្ត​មួយសន្ទុះ​ធំ ជាមួយ​តោ​អត់​រងរបួស​ពីរ​ក្បាល​ប៉ុនប៉ង​វាយប្រហារ​ច្រើនលើកច្រើនសារ​មកលើ​ក្របី​មួយ​នេះ​។ តោ​មួយ​ក្បាល​ក្នុងចំណោម ២ ក្បាល​ទំនង​បានសម្រេច​ចិត្ត​ចូលមក​បញ្ចប់ជីវិត​ក្របី​ញី​នេះ​តែម្នាក់ឯង​។ 

​    ​ប៉ុន្តែ​ស្ថានការណ៍​បាន​ប្រែប្រួល នៅពេល​ក្របី​មួយទៀត​ចូលមក​ជួយ ដោយ​បន្លាច​តោ​ទាំងពីរ​ឱ្យ​រត់​ចែក​ជើង​គ្នា និង​ថែមទាំង​វ័ធ​តោ​ញី​រហូត​ទាល់តែ​ជិត​ងាប់​ទៀតផង​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ក្របី​ញី​។ 

​    ​លោក Wim បាន​និយាយថា តោ​ញី​ដែល​របួសធ្ងន់​បាន​ងាប់​នៅ​ពីរ​ថ្ងៃក្រោយ​។ លោក​បាន​និយាយថា "​ខ្ញុំ​មិនដែល​បានឃើញ​ទិដ្ឋភាព​បែបនេះ​ទេ ហើយ​ខ្ញុំ​មិន​គិតថា ខ្ញុំ​អាច​ថតរូប​បែបនេះ​បាន​ម្តង​ទៀតឡើយ​"៕ 

ប្រភព៖ ដឹថេឡេក្រាប

adverise with khmeread

មតិយោបល់