adverise with khmeread Yurimain

តើ Yuri ធ្វើបាប​ខ្លួនឯង​ដើម្បី​ផ្សះ​ផ្សាយ​ជាមួយ King Kong?

    ​តារា​សម្ដែង​លោក King Kong បាន​និយាយ​គាត់​បាន​ផ្ដាច់ទំនាក់ទំនង​ជាមួយនឹង Yuri Chan ហើយ​អំឡុងពេល​កិច្ចសម្ភាសន៍​ថ្មីៗ​នេះ​។​

​    ​យ៉ាងណាមិញ នាង Yuri បាន​និយាយថា នាង​គ្មាន​យោបល់​អ្វី​នោះទេ និង​មាន​ការតក់​ស្ល​ត់​ខ្លាំង​ចំពោះ​រឿងនេះ នេះ​បើ​យោងតាម Asian E-news Portal​។​

​    ​នាង​បន្ដថា "​ការនិយាយ​របស់គាត់​នៅទីនេះ (​ក្នុង​ទូរស័ព្ទ​) ហើយ​ខ្ញុំ​មិនបាន​ឆ្លើយតប​វិញ​ទេ​"​។​

​    ​Yuri មិនបាន​ចេញមុខ​ទេ​នៅពេល​ខ្លះ បន្ទាប់ពី​បែកបាក់​និង​ឭ​ពាក្យ​ចចាមអារ៉ាម​ថា នាង​បាន​កំពុង​នៅផ្ទះ​ល្វែង​មួយ​ស្រុក Tai Po ម្នាក់ឯង នៅពេល King Kong បានប្រកាសថា​បែក​ពី​នាង​។​

​    ​ពាក្យ​ចចាមអារ៉ាម​លេចឡើង​ថា នាង​បាន​ព្យាយាម​ធ្វើអត្តឃាត​ខ្លួនឯង​ក្នុង​គោលបំណង​ដើម្បី​ស្ដារ​ទំនាក់ទំនង​នេះ ប៉ុន្ដែ​មិត្ត​របស់​នាង​បដិសេធ​ចំពោះ​រឿងនេះ​។​

​    ​នាង​បង្ហាញខ្លួន​ម្ដងទៀត​ជាមួយនឹង​ភ្នែក​ឡើង​ហើម នៅពេល​នាង​ចេញពី​ផ្ទះល្វែង​នោះ​។​

​    ​នាង Yuri បាន​ដើរ​យ៉ាង​លឿន នៅពេល​អ្នកយកព័ត៌មាន​ព្យាយាម​សម្ភាសន៍​នាង ប៉ុន្ដែ​នាង​បាន​ចូលទៅក្នុង​ឡាន​និង​បាន​បើក​ចេញ​បាត់ទៅ​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់