adverise with khmeread 748af93a 77ff 426f be62 3abb3a28d184

ឃាត់​បុរស​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​ប្រទូស្ត​កេរ្តិ៍ខ្មាស់​

     ព្រៃវែង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​កណ្តាល​ព្រហ្មទណ្ឌ​ខេត្តព្រៃវែង​ឃាត់ខ្លួន​កាលពី​​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី២៦​ ខែមេសា ​ឆ្នាំ​២០១៦​នេះ តាម​ដីកា​តុលាការ​ពីបទ​ប្រទូស្ត​កេរ្តិ៍ខ្មាស់​កាលពី​ឆ្នាំ​២០១១​ហើយ​គេចខ្លួនបាត់​។

     ប៉ូលិស​និយាយថា នា​វេលា​ម៉ោង​7​ព្រឹក​ថ្ងៃទី​២៦​មេសា​នេះ ប៉ូលិស​បា​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​190/2012​ ចុះ​ថ្ងៃទី២០​ ខែសីហា ឆ្នាំ២០១២ ​របស់​ចៅក្រម​ស៊ើ​ប​សួរ ហន សុ​ខេមរិន​ សាលាដំបូង​ខេត្តព្រៃវែង បាន​បង្គាប់​ឱ្យ​ចាប់​ឈ្មោះ ថុង រ៉ុ​ម ​ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៧៥នៅ​ភូមិ​តា​ហ៊េ​ល ឃុំ​រា​ធរ​ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ពីបទ​ប្រទូស្ត​កេរ្តិ៍ខ្មាស់​នៅ​ភូមិ​តា​ហ៊េ​ល ឃុំ​រា​ធរ​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ​ ឆ្នាំ​២០១១​ហើយ​គេចខ្លួនបាត់​។ ខណៈពេល​លបចូល​ស្រុក​វិញ​ជាប់​ខ្នោះ​ប៉ូលិស​គ្រឹប៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់