adverise with khmeread Ruien internet

មិនបាន​ពាន​ហើយ​មធ្យម ងំ​ត្រង់​តារា​ថៃ​លោក Pornsak បាញ់​នាង Rui En នៅ​ថ្ងៃ​ប្រគល់​ពានរង្វាន់​ទៀត​

    ​តារា​សម្ដែង​វ័យ​៣៥​ឆ្នាំ​នាង Rui En ដែល​បាន​អង្គុយ​នៅ​កន្លែង​ទស្សនិកជន ត្រូវបាន​មិត្ត​រួម​អាជីព​លោក Pornsak លេងសើច​នៅ​កម្មវិធី​ប្រគល់​រង្វាន់ បន្ទាប់ពី​នាង​ជួប​ឧបទ្ទវហេតុ​ចរាចរណ៍​កាលពី​ថ្ងៃទី ១៤ មេសា​។​

​    ​លោក Pornsak វ័យ ៣៤​ឆ្នាំ គឺជា​តារា​ថៃ​ដែល​ហៅ​ក្នុងនាម​ជា​ភ្ញៀវ​កេ​ត្តិ​យស នៅ​ចុង​កម្មវិធី​មុនពេលបិទឆាក ប៉ុន្ដែ​មុនពេល​បិទ​ឆាក​គាត់​បាន​លេងសើច​បែប​ឌឺដង​នាង Rui En ដោយ​និយាយថា "​បើសិន​អ្នក​ស្រឡាញ់​ខ្ញុំ ហេតុអ្វី​បានជា​អ្នក​មិន​បោះឆ្នោតឱ្យ​ខ្ញុំ​? តើ​អ្នក​ស្គាល់​ខ្ញុំ​ថា​ជា​អ្នកណា​ដែរ​ទេ​?"​។​

​    ​លោក​និយាយ​នេះ​សំដៅលើ​សម្តី​របស់​នាង Rui En ដែល​ថាឱ្យ​អ្នកជិតខាង​ពេល​ជួប​ឧ​ប​ទ្ទ​ហេតុ​ចរាចរណ៍​ថា "​លោក​មិន​ស្គាល់​ថា​ខ្ញុំ​ជា​នរណា​ទេ​?"​។ 

​    ​នៅពេល​លោក Pornsak និយាយ​ចប់ តារា​សម្ដែង​ស្រី​គ្រាន់តែ​ឱន​មុខ​ទៅ​ក្រោម​និង​សើច ហើយ​ទះដៃ​ទាំង​ឈឺចាប់​តែប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់