adverise with khmeread 3381a10900000578 0 image a 2 1461535760906

ក្រោយ​កូន​ស្លាប់ ឪពុកម្តាយ​បាន​បង្ហោះ​រូប​គួរឱ្យ​សង្វេគ​ដើម្បី​ក្រើនរំលឹក​កុំឱ្យ​ធ្វេស​ប្រហែសចំពោះ​ជំងឺ​រលាក​ខួរ​

​    ​មានតែ​ព្រះ​ទេ​ដែល​ដឹងថា លោក Neil និង លោកស្រី Jenny Burdett ទាញ​ថាមពល​រឹងប៉ឹង​ឡើងវិញ​ពី​ណា​។ វា​មាន​រយៈពេល​ទើបតែ ២ ខែ​តិចតួច​ប៉ុណ្ណោះ ចាប់តាំងពី​អ្នក​ទាំង​ពីរបាន​បូជាសព​កូនស្រី​អាយុ ២ ឆ្នាំ ឈ្មោះ Faye បន្ទាប់ពី​ចែករំលែក​រូបភាព​គួរឱ្យ​រន្ធ​ត់នៃ​សព​កូនស្រី​តូច ដែល​កើត​ជំងឺរលាកស្រោមខួរ​។ 

​    ​អ្នក​ទាំងពីរ​បាន​និយាយថា ពិភពលោក​របស់​អ្នក​ទាំងពីរ​ត្រូវបាន​ហែក​ជា​ចម្រៀក​។ ប៉ុន្តែ​គ្មាន​ទឹកភ្នែក​និង​គ្មាន​ការខឹង​សម្បារ​អ្វី​ទេ​។ បើ​មានការ​យកចិត្តទុកដាក់​ហ្មត់ចត់​តែ​បន្តិច ក្មេង​នេះ​ក៏​មិនកើត​ជំងឺរលាកស្រោមខួរ ដូច​ការដែល​ឪពុកម្តាយ​នេះ​ធ្វេសប្រហែស​នោះដែរ​។ 

​    ​Faye បាន​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ ខណៈដែល​នាង​តស៊ូ ១១ ថ្ងៃ​ប្រឆាំងនឹង​ជំងឺរលាកស្រោមខួរ​ប្រភេទ B ដែល​អាច​បញ្ចៀស​បាន​យ៉ាង​ងាយ​បំផុត​ជាមួយនឹង​ថ្នាំ​វ៉ាក់សាំង​ដ៏​សាមញ្ញ​មួយ​។ 

​    ​គួរឱ្យ​សោកស្តាយ​បំផុត Faye Burdett ធំ​ជ្រុល​ពេក​ហើយ​មិនអាច​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺរលាកស្រោមខួរ​បាន​ទេ​។ វ៉ាក់សាំង​នេះ​ចាក់​បាន​សម្រាប់តែ​ក្មេង​អាយុ ២ ខែ​ដល់ ៥ ខែ​ប៉ុណ្ណោះ​។ ដូច្នេះ ក្នុងពេល ៤៨ ម៉ោង​បន្ទាប់ពី​កូន​បាន​ស្លាប់ ឪពុកម្តាយ​នេះ​ក៏បាន​សម្រេចចិត្ត​ផុស​រូប​គួរឱ្យ​តក់​ស្ល​ត់​ទាំងនេះ​ដើម្បី​គាំទ្រ​យុទ្ធ​ការចាក់​វ៉ាក់សាំង​ការពារ​កុមារ​។ 

​    ​លោកស្រី Jenny បាន​និយាយថា "​យើង​បាន​និយាយថា ក្នុង​មន្ទីរពេទ្យ​គេ​ត្រូវតែ​ផ្លាស់ប្តូរ​អ្វីមួយ​ហើយ​។ យើង​មិន​ចង់​ស្រមៃ​ឃើញ​ក្មេង​ដទៃទៀត​ត្រូវស្លាប់​ដូច Faye ទេ នៅពេល​នាង​មិនទាន់​ចង់​ស្លាប់​នៅឡើយ​នោះ​។ នេះហើយ​ជា​អ្វីដែល​ជំរុញ​ទឹកចិត្ត​យើង​ឱ្យ​ផុស​រូបនេះ​"៕

 ប្រភព៖ ដេលីមែល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់