adverise with khmeread 2c53884e 7e6d 4e41 86d0 c4f046abf54b

ចាប់​ក្មេងស្ទាវ​២​នាក់​ប្រើ​ដាវ​កាប់​ប្លន់​យក​ម៉ូតូ​

    ភ្នំពេញ ៖ ក្មេងស្ទាវ​២​នាក់​ត្រូវបាន​ប៉ូលិស ប៉ុស្តិ៍​រដ្ឋបាល​ចតុមុខ បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២ នាក់ នៅ​យប់​ថ្ងៃទី២៥ ខែ​មេសា​ ឆ្នាំ២០១៦ ​វេលា​ម៉ោង​២៣ ខណៈ​ប្រើ​ដាវ​គំរាម​ប្លន់​យក​ម៉ូតូ​នៅត្រង់ចំនុច​ផ្លូវ​សុរា​ម្រឹត​រង្វង់​មូល​សម្តេច​សង្ឃ​ជួនណាត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ 1- ឈ្មោះ ចាន់ សេដ្ឋា​រាជ ភេទ​ប្រុស អាយុ១៨​ឆ្នាំ មុខរបរ​សិស្ស​IEL ស្នាក់ នៅផ្ទះ​លេខ៥១Eo ផ្លូវលំ​ភូមិ​ទួល​ស ង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ជា​អ្នកបើក​ម៉ូតូ​ឃាត់ ខ្លួន​), 2- ឈ្មោះ ថៃ​ ​គីម​ហុង ​ភេទ​ប្រុស​ អាយុ១៨​ឆ្នាំ មុខរបរ​សិស្ស​IEL ស្នាក់​នៅផ្ទះ លេខ​៧៤ ផ្លូវ​១៧២ ភូមិ១០ សង្កាត់​ផ្សារថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​ជា​អ្នក​កាន់​ដាវ​ធ្វើ​សកម្មភាព​ឃាត់ខ្លួន​) ​និង3-​ឈ្មោះ ត្រា  ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ជា​អ្នកបើក​ម៉ូតូ​គៀ​ម៉ូតូ​ជនរងគ្រោះ (​គេចខ្លួនបាត់​)។​

    ប៉ូលិស​បន្តថា ការចាប់ខ្លួន​នេះ​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​ហឹ​ង្សា ប្រើ​ដាវ​គំរាម​ប្លន់​យក​ម៉ូតូ​នៅត្រង់ចំនុច​ផ្លូវ​សុរា​ម្រឹត​រង្វង់​មូល​សម្តេច​សង្ឃ​ជួន​ណាត សង្កាត់​ចតុ​មុខ​ខណ្ឌដូនពេញ ដែល​បង្ក​ឡើង ដោយ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​បីនាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ដែល​មួយ​គ្រឿង​ម៉ាក​សង់​សេ ​110​​ ពណ៍​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​ 1BZ- 4867 ជិះ​គ្នា​ពីរ​នាក់​ប្រដាប់​ដោយ​ដាវ​ចំនួន​មួយ (​ឃាត់ខ្លួន​)​និង​បក្ខពួក ម្នាក់ទៀត​ជិះ​ម៉ូតូ​ម៉ាក Nex ពណ៍​ផ្កា ឈូក ពាក់​ផ្លាកលេខ ភ្នំពេញ​1CV- 5025 (​គេចខ្លួនបាត់​) បាន​ប្រើ​កាំបិត​គំរាម​កាប់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក Let  ពណ៍​ខ្មៅ​លាយ​ក្រហម​ពាក់​ផ្លាកលេខ ភ្នំពេញ​1CN-9465 ពី​ជន រងគ្រោះ​ជិះ​គ្នា​បីនាក់​(​ប្រុស​ទាំងបី​)​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​02​នាក់ បាន​ឃាត់ខ្លួន​ធ្វើការ​សាកសួរ​នៅ​អ​ធិ ការដ្ឋាន​នគរបាល​ខ​ណ្ឌ​ដូនពេញ ដើម្បី​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់