adverise with khmeread De79dac1 78f7 4fc5 99a5 80f5f0211810

ឃាត់​ស្ត្រី​យួន​ម្នាក់​ជាមួយ​ថ្នាំញៀន​មួយកញ្ចប់​

    ភ្នំពេញ ៖ ស្ត្រី​យួន​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក​ឃាត់ខ្លួន​នា​ថ្ងៃទី២៥ ​ខែមេសា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​5​ល្ងាច​នៅ​ចំនុច​មុខផ្ទះ​លេខ​៤០ ផ្លូវជាតិ​លេខ​៥ ភូមិ​១៦ សង្កាត់ ស្រះចក ខណ្ឌដូនពេញ​ដោយ​ដកហូត​បាន​ថ្នាំញៀន​មួយកញ្ចប់។​

    ប៉ូលិស​និយាយថា ប៉ុស្តិ៍​ស្រះចក​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ថាច់ ធី​ហុង ភេទ​ស្រី អាយុ​៥៧ឆ្នាំ ជនជាតិ​យួន​ស្នាក់​នៅផ្ទះ​លេខ​៣៤ ផ្លូវជាតិ​លេខ​៥ ភូមិ​១៦​ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ក្នុងករណីជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំនុច​មុខផ្ទះ​លេខ​៤០ ផ្លូវជាតិ​លេខ​៥ ភូមិ​១៦ សង្កាត់ ស្រះចក ខណ្ឌដូនពេញ​។​

     ចំណែក​វត្ថុតាង​ចាប់យក​មាន គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ម៉ា​ទឹកកក ចំនួន​មួយកញ្ចប់​តូច។ បច្ចុប្បន្ន យើង​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់