adverise with khmeread 87f5d84e 529f 46a9 8aab 66b7e6fae9f2

ពី​យប់​ឆេះ​ម្តង ព្រឹក​ឡើង​ឆេះ​ម្តងទៀត​នៅ អតីត​សួន​កំសាន្ត​ឌ្រី​ម​លែ​ន​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ មិនទាន់​នឹង​គ្រប់​២៤​ម៉ោង​ផង អតីត​សួន​កំសាន្ត​ឌ្រី​ម​លែ​ន មាន​អគ្គិភ័យ​ឆេះ​រហូត​ទៅដល់​២​ដង គឺ​យប់​ម្តង​និង​ព្រឹក​ឡើង​ម្តងទៀត ផ្អើល​អស់​សមត្ថកិច្ច ចេញ​រថយន្ត​ទៅ​បាញ់​ពន្លត់​ទាំង​ភ័យ​ស្លន់ស្លោរ។ 

     សេចក្តីរាយការណ៍​បានឱ្យដឹងថា អតីត​សួន​កំសាន្ត ឌ្រី​លែ​ន ស្ថិតនៅ​ទល់មុខ​សណ្ឋាគារ ណាហ្គា​វើ​ល សង្កាត់​ចតុមុខ​រាជធានី​ភ្នំពេញ បាន​រង​ការឆាបឆេះ​ចំនួន​២​ដង ប៉ុន្តែ​មិន​បណ្តាលអោយ​នរណាម្នាក់​រងរបួសនោះទេ។​

     ប្រភព​បាន​បញ្ជាក់ថា ទីតាំង​ខាងលើ​ឆេះ​លើក​ទី​១​គឺ​នៅ វេលា​ម៉ោង ៧​និង​៤០​នាទី​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ ដោយសារ​ឆ្លង​ចរន្ត​អគ្គីសនី​ទុស្សេ​ខ្សែ ភ្លើង​ឃ្លាំង​ស្តុ​ប​សម្ភារៈ​អតីត​ការិយាល័យ​សួន​កំសាន្ត​ឌ្រី​ម​លែ​នប​ង្ក​ការភ្ញាក់ផ្អើល​សមត្ថកិច្ច ចេញមក​អន្តរាគមន៍​។​

     ដំបូង​គេ​បានឃើញ​មាន​ផ្សែងហុយ​ចេញពី​ឃ្លាំង​អតីត​ការិយាល័យ​សួន​កំសាន្ត​ឌ្រី​ម​លែ​ន​មួយសន្ទុះ​ក្រោយមក​ក៏បាន​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​។​ភ្លាមៗ​នោះ​រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង​បាន​ចេញមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​និង​បានធ្វើ​ការបាញ់​ភ្លើង​រហូត​រលត់​ជា​ស្ថាន​ពរ​មិនឱ្យ​រាលដាល​ដល់​កន្លែង​ផ្សេងទៀត។

     លុះ​ព្រឹក​ឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៦​នេះ ទីតាំង​ខាង លើ​ដដែល​នេះ​ក៏បាន​ឆាបឆេះ​ម្តងទៀត បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ភ័យ​ស្លន់ស្លោ​និង​ផ្អើល អស់​សមត្ថកិច្ច​បញ្ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​ជាថ្មី​ម្តងទៀត។​

     នៅក្នុង​ប្រតិបត្តិ​នោះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន​០៤​គ្រឿង​ទើប​គ្រប់គ្រង​អំណាច អគ្គីភ័យ​បាន​ទាំងស្រុង។ ចំពោះ​មូលហេតុ​នៃ​ការឆាបឆេះ​លើក​ទី​២​នេះ គឺ​បណ្តាល​មក ពី​ជាង​កាត់​ដែក​និង​ផ្សា​ដែក ហើយ​ធ្លាក់​កំទេច​ផ្កាភ្លើង​ឆេះ​លើ​គំនរ​ឈើ​ដែល​ទុក​នៅក្បែរ បរិវេណ​នោះ​តែម្តង៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់